ព័ត៌មានជាតិ
រដ្ឋមន្ដ្រីសុខាភិបាល ទទូច ឱ្យពលរដ្ឋកុំយកអាល់កុល លាយជាមួយទឹក ឬភេសជ្ជ: មកពិសារ បន្ទាប់ពីមានមនុស្ស ៧នាក់ពុលស្លាប់
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានទទូចដល់ប្រជាពលរដ្ឋគ្រប់រូប កុំយកអាល់កុលមកលាយជាមួយទឹក ឬភេសជ្ជ:នានា មកពិសារពីព្រោះអាល់កុលត្រូវបានធ្វើឡើងសម្រាប់ជាសាធាតុសម្លាប់មេរោគ។ ការទទូចរបស់ លោក ម៉ម ប៊ុនហេង បែបនេះក្រោយពីពលករខ្មែរ ធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ ស្ថិតនៅក្នុងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន២១នាក់ បានពុលក្នុងនោះ ៧នាក់...