ភ្នំពេញ៖ ដូចជាការគ្រោងទុក នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ធម្មនុញ្ញ ចំនួន៨មាត្រា និងច្បាប់មួយចំនួនទៀត ក្រោមការឃ្លាំមើល ពីក្រុមមនុស្សមួយចំនួន ដែលមិនពេញចិត្ត ។ អង្គប្រជុំ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូលអញ្ជើញចូលរួម ពីសំណាក់សម្តេចតេជោ ហ៊ុន...
ភ្នំពេញ ៖ ទីបំផុតរដ្ឋសភាបានកំណត់យកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ខាងមុខ ដើម្បីបើកសម័យប្រជុំពេញអង្គ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញលើមាត្រាចំនួន៨។ ការកំណត់នេះបន្ទាប់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ដោយក្នុងនោះកិច្ចប្រជុំបានអនុម័ត កំណត់កាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភាលើកទី៧...
ភ្នំពេញ ៖ មុនដាក់ឲ្យរដ្ឋសភា អនុម័យជាផ្លូវការ ដើម្បីឲ្យព្រះមហាក្សត្រ ឡាយព្រះហស្តលេខា ប្រកាសដាក់ឲ្យប្រើប្រាស់នោះ សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មលើមាត្រាចំនួន៨ បានមកដល់ដៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាហើយ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ តាមរយៈការបើកកិច្ចប្រជុំអនុម័ត ។ ក្នុងកិច្ចប្រជុំដឹកនាំដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាង ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្ម និងសេចក្តីព្រាង...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រកាសសុពលភាព លោក ស្លេះ ពុនយ៉ាម៉ីន ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ជំនួសសម្តេច ហ៊ុន ណេង ដែលបានទទួលមរណភាព។ ក្នុងសម័យប្រជុំនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក៏មានវត្តមានសមាជិក...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មាការទី៧ នៃរដ្ឋសភា តំណាងរាស្រ្ត ខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយស របស់ក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត បានដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងវិទ្យាល័យ ហ៊ុន សែនកន្ទួត ស្ថិតក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី៩ មេសា...
ភ្នំពេញ ៖ ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា លោក ប៉ែន បញ្ញា បានបញ្ជាក់ថា រដ្ឋសភាជាតិមានតួនាទីសំខាន់ក្នុងការការពារសិទ្ធិបញ្ចេញមតិពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ និងព័ត៌មានខុស ។ លោក ប៉ែន បញ្ញា បានលើកឡើងក្នុងសិក្ខាសាលា ស្តីពី ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំ និងសេរីភាពសារព័ត៌មាន បញ្ហាប្រឈមនឹងដំណោះស្រាយ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២...
ភ្នំពេញ ៖ គណៈកម្មការជំនាញរដ្ឋសភា និងក្រសួងទេសចរណ៍ បានពិភាក្សាលើផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និង លើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ ១៩ ។ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និង...
ភ្នំពេញ៖ រដ្ឋសភាកម្ពុជាបានបើក សម័យប្រជុំពិភាក្សា អនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣ សម្រាប់លើកកម្ពស់វិស័យពាណិជ្ជកម្ម។ ការអនុម័តនេះ មានការគាំទ្រពីសមាជិករដ្ឋសភាចំនួន១០២រូប ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ។ សេចក្តីព្រាងច្បាប់ទាំង៣នោះរួមមាន ៖ ១. សេចក្តីព្រាងច្បាប់ស្តីពី...
ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នាពេលព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ។ ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ ចំនួន៣ ដែលរាជរដ្ឋាភិបាល ស្នើសុំការអនុម័តពីរដ្ឋសភា ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា ។ សេចក្តីព្រាងច្បាប់ទាំង៣នោះមាន សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់...