ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលក្រុងប៉េកាំង ថ្កោលទោស និងបដិសេធ ចំពោះការចោទប្រកាន់ របស់សភាកាណាដា ដែលថា ការប្រព្រឹត្តរបស់ប្រទេសចិន ចំពោះជនជាតិអ៊ុយហ្គ័រ គឺជាអំពើប្រល័យពូជសាសន៍
បរទេស៖ សភារបស់ប្រទេសកាណាដា បានអនុម័តនូវសេចក្តីស្នើ មិនជាប់កាតព្វកិច្ចដោយចែងថា ការប្រព្រឹត្តរបស់ចិន ទៅលើជនជាតិភាគតិចអ៊ុយហ្គ័រ គឺបង្កើតបានជា អំពើប្រល័យពូជសាសន៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដោយផ្អែក តាមក្រសួងការបរទេសចិន បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ប្រទេសចិន “ សូមថ្កោលទោសនិងច្រានចោល” ចំពោះសំណើ ដែលបានអនុម័តកាលពីពេលមុន...