ព័ត៌មានអន្តរជាតិ
បាញ់ប្រហារគ្នាច្រើនកន្លែងនៅរដ្ឋ Arizona ត្រឹមមួយថ្ងៃស្លាប់ម្នាក់និងរបួសជាង១០នាក់
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថាមនុស្សម្នាក់បានស្លាប់និងប្រមាណជា១២នាក់ ទៀតរងរបួសនៅក្នុងហេតុការណ៍ បាញ់ប្រហារគ្នាជាច្រើនកន្លែង ផ្សេងគ្នានៅក្នុងរដ្ឋ Arizona កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ។ យោងតាមការបញ្ជាក់របស់ក្រុមមន្ត្រីប៉ូលីស ដែលកំពុងបើកការស៊ើបអង្កេតទៅ លើហេតុការណ៍ទាំងនោះ បាននិយាយថាទីតាំងចំនួន៨ផ្សេងគ្នា បានកើត ឡើងនៃការបាញ់ប្រហារគ្នានៅក្នុងទីក្រុង West Valley ហើយវាបានអូសបន្លាយអស់រយៈពេលចាង១ម៉ោងកន្លះមុនពេលដែលវាអាចបញ្ចប់ទៅវិញ។ ប្រភពដដែលបានឲ្យដឹងដែរថាជនសង្ស័យម្នាក់ដែលជាអ្នកបង្កហេតុទាំងអស់នោះ ត្រូវបានចាប់ខ្លួនដោយមិនមានការបាញ់ តបតគ្នាណាមួយឡើយហើយ មកដល់ពេលនេះអ្វីដែលនៅពីក្រោយមូលហេតុ ដែលនាំឲ្យគាត់ធ្វើសកម្មភាពនេះ...