ព័ត៌មានអន្តរជាតិ
រតនាគារអាមេរិក ទំនងជានឹងអស់សាច់ប្រាក់ ត្រឹមបំណាច់ខែធ្នូ ប្រសិនបើសភាបរាជ័យ ក្នុងការដំឡើងកម្រិតបំណុល
វ៉ាស៊ីនតោន៖ ការិយាល័យថវិកាសភា (CBO) បានឲ្យដឹងថា ក្រសួងរតនាគារសហរដ្ឋអាមេរិកទំនងជានឹងអស់សាច់ប្រាក់មុនដំណាច់ខែធ្នូ ប្រសិនបើសភាបរាជ័យក្នុងការដំឡើងកម្រិតបំណុល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ប្រភពពី CBO បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា រតនាគារសហរដ្ឋអាមេរិក បានឈានដល់ដែនកំណត់បំណុលថ្មីចំនួន ២៨,៩ ពាន់ពាន់លានដុល្លារអាមេរិករួចហើយ ដូច្នេះបច្ចុប្បន្នវាមិនមានកន្លែង សម្រាប់ខ្ចីក្រោមនីតិវិធីប្រតិបត្តិការស្តង់ដាររបស់ខ្លួននោះទេ ដោយបន្ថែមថា នាយកដ្ឋានកំពុងប្រើ “វិធានការវិសាមញ្ញ” ដែលអនុញ្ញាតឲ្យបន្តខ្ចីប្រាក់បន្ថែមក្នុងរយៈពេលកំណត់។ CBO...