ថ្ងៃទី ២១ ខែសីហា រថភ្លើងល្បឿនលឿនមួយក្រុម និងរថភ្លើងធ្វើតេស្តចម្រុះមួយគ្រឿង នៃផ្លូវដែកហ្សាការតា-បានឌុងដែលប្រទេសចិននាំចេញទៅឥណ្ឌូណេស៊ី ត្រូវបានដឹកចេញពីកំពង់ផែ Qingdao ប្រទេសចិន ទៅកាន់ឥណ្ឌូណេស៊ី ដែលជាសញ្ញាកត់សម្គាល់ថារថភ្លើងល្បៀនលឿនដែលចិន នាំចេញជាលើកដំបូង បានចាប់ផ្តើមដឹកជញ្ជូនជាផ្លូវការ។ តាមការផ្សាយដំណឹងបានឱ្យដឹងថា ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងជាគម្រោងនិមិត្តសញ្ញា នៃកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ” និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងឥណ្ឌូណេស៊ី ហើយក៏ជាគម្រោងសាងសង់នៅក្រៅប្រទេស នៃផ្លូវដែកល្បឿនលឿនចិនដែលសាងសង់ឡើងជាប្រព័ន្ធ និងមានលក្ខណៈពេញលេញផងដែរ។ ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុង...
បរទេស៖ មន្រ្តីនៅក្រសួងប៉ូលីស Los Angeles (LAPD) បានជួយសង្គ្រោះ អ្នកបើកយន្តហោះម្នាក់ ពីយន្តហោះរបស់គាត់ ដែលបានធ្លាក់ ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ មុនពេលរថភ្លើង បានបុកយន្តហោះនោះ ជាមួយនឹងវីដេអូដ៏គួរឱ្យតក់ស្លុត បានរីករាលដាលនៅលើអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងវីដេអូកាមេរ៉ា ដែលភ្ជាប់នៅលើខ្លួនរបស់ប៉ូលីស...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ខ្សែរថភ្លើងដឹកទំនិញថ្មីដែល នឹងអាចធ្វើដំណើរចេញពីខេត្ត Chengdu ប្រទេសចិនឆ្លងតាមខេត្ត Sichuan និងទៅដល់រដ្ឋធានី Oslo របស់ប្រទេសន័រវេសត្រូវបាន ដាក់ឲ្យដំណើរការជាផ្លូវការ។ ប្រភពដដែលបានសរសេរទៀតថា ខ្សែរថភ្លើងដំបូងបានចាកចេញពីខេត្ត Chengdu នៅថ្ងៃព្រហស្បតិ៍ ដោយមានផ្ទុកនូវទំនិញជាច្រើន ដូចជាទំនិញអគ្គិសនី ព្រមទាំងឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះផងដែរ។ គួរឲ្យដឹងដែរថា...
កូឡាឡំាពួរ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា ពលរដ្ឋជាង ២០០នាក់ បានរងរបួស ក្នុងនោះរាប់ទាំង៤៧នាក់ ដែលរងរបួសធ្ងន់ ដែលរថភ្លើងចំនួន០២គ្រឿង បានបុកគ្នានៅក្នុងផ្លូវរូងក្រោមដីមួយកន្លែង នៅរដ្ឋធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទ ។ ឧប្បត្តិហេតុបានកើតឡើង នៅវេលាម៉ោងប្រមាណ...
បរទេស៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ៤១ នាក់បានស្លាប់ និងរហូតដល់ ២០០ នាក់ នៅតែជាប់ទូររថភ្លើង នៅក្នុងគ្រោះថ្នាក់មួយបន្ទាប់ពីរថភ្លើង ដឹកអ្នកដំណើរជិត ៥០០ នាក់បានបុក ហើយបន្ទាប់មកបានក្រឡាប់ នៅក្នុងផ្លូវរូងក្រោមដី មួយនៅកោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា...