ភ្នំពេញ ៖ សកម្មភាពស្តារប្រឡាយមេ ជាច្រើនខ្សែក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ទីរសាធារណការរាជធានីភ្នំពេញ សហការជាមួយមន្ទីរធនធានទឹក និងអាជ្ញាធរដែនដី នឹងត្រូវបញ្ចប់ឲ្យអស់នៅបំណាច់ខែសីហានេះ ដើម្បីរំដោះការលិចលង់ ភូមិដ្ឋានប្រជាពលរដ្ឋ ។ ប្រឡាយទឹកដែលក្រុមការងារបានអនុវត្តរួចរាល់ និងកំពុងអនុវត្តការងារស្តារនៅពេលនេះ រួមមាន៖ ប្រឡាយមេទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហំ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកស៊ីផាយ តាមមាត់ប្រឡាយមេ ការពារដីបាក់...
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា វត្តអារាម ចំនួនបី ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យ រកឃើញវិជ្ជមានកូវីដ១៩ ជាច្រើនអង្គ/នាក់។ ក្នុងនោះរួមមាន៖ +វត្តមណីរតនារាម ទួលទំពូង ឬ វត្តទួលទំពូង ដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលទំពូង១...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៦០នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍ ភាគច្រើនជាអាជីវករនៅផ្សារតូច ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ត្រូវរាយការណ៍ជូន អាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាក នៅតាមទីតាំងដែលបានកំណត់ ៕
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំបើកកិច្ចប្រជុំពិភាក្សា អំពីយុទ្ធនាការជាតិ ចាក់វ៉ាក់សាំង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅទីបញ្ជាការ កងពលតូចលេខ៧០ ដែលមាននាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានប្រតិបត្តិ យុទ្ធនាការជាតិចាក់វ៉ាក់សាំង...
ភ្នំពេញ៖ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានដាក់ចេញជាវិធានការ យ៉ាងម៉ឺងម៉ាត់មួយ លើការកំណត់ការចេញ-ចូល និងការគ្រប់គ្រង ការអនុវត្ត នៅតំបន់ពណ៌លឿង លឿងទុំ និងតំបន់ក្រហម នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ ក្នុងការទប់ស្កាត់ នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមសេចក្តីសម្រេច លេខ៥៤ សសរ ចុះថ្ងៃទី២៦ មេសា ២០២១របស់រាជរដ្ឋាភិបាល...
ភ្នំពេញ៖ ក្នុងសេចក្ដីសម្រេច ! ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងភូមិសាស្ដ្ររាជធា នីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ប្រជាពលរដ្ឋធ្វើដំណើរ ទិញគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំ ថ្ងៃ អាចធ្វើឡើង ដោយសមាជិក យ៉ាងច្រើន ២នាក់ មិនឱ្យលើស៣ដង ក្នុងមួយសប្តាហ៍។...
ភ្នំពេញ៖ ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេច បិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល...
ភ្នំពេញ៖ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡា ស្នើគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន រឹតបន្ដឹងការ អនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា និងវិធានការ «៣ការពារ និង៣កុំ»។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ នៅថ្ងៃទី២០ ខែកុម្ភៈ...