ព័ត៌មានអន្តរជាតិ
រាត្រីសមោសរ អបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២១ នឹងប្រើបច្ចេកវិទ្យាច្នៃប្រឌិតថ្មីជាច្រើន
ថ្ងៃទី៧ខែកុម្ភៈ នៅទីក្រុងប៉េកាំង អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើសន្និសិទការសែតអំពីកម្មវីធី «រាត្រីសមោសរអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២១» ។ អ្នកទទួលខុសត្រូវកម្មវិធី បានធ្វើបទបង្ហាញអំពីចំណុចពិសេស និងការប្រើបច្ចេកវិទ្យាថ្មីនៃកម្មវិធីឆ្នាំនេះ។ រាត្រីសមោសរឆ្នាំនេះនឹងផ្តោតសំខាន់ លើប្រធានបទស្តីពីប្រទេសចិនក្នុងសម័យថ្មី ពិពណ៌នាពីរឿងពិតក្នុងសង្គម និងអ្វីដែលប្រជាជនបានយកចិត្តទុកដាក់ ដែលនឹងបង្ហាញនូវកត្តាពិសេសនៃវប្បធ៌មចិន លក្ខណៈពិសេសនៃគ្រប់ជនជាតិ ភាពស្រស់ស្អាតនៃវប្បធម៌ក្នុងតំបន់ ក៏ដូចជាភាពទាក់ទាញនៃអរិយធម៌ពិភពលោក។ រាត្រីសមោសរនឹងប្រើបច្ចេកវិទ្យាវីដេអូ Cloud ដើម្បីបង្ហាញនូវសិល្បៈដ៏ឆ្នើមពិភពលោក...