បរទេស ៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះបានឲ្យដឹងថា សហភាពអឺរ៉ុបបានឈាន ទៅដល់ការសម្រេចចិត្ត ចុងក្រោយក្នុងការដាក់ទណ្ឌកម្មកញ្ចប់ទី៦ ប្រឆាំងទៅនឹងប្រទេសរុស្សី ហើយដែលក្នុងនោះក៏មានទាំងការ រារាំងការនាំចេញប្រេងឆៅ របស់រុស្សីផងដែរ ។ មន្ត្រីសហភាពអឺរ៉ុប ដែលសុំមិនបញ្ចេញឈ្មោះ និងបានថ្លែងទៅកាន់ក្រុមអ្នកកាសែត ក្នុងទីក្រុងប្រ៊ូស៊ែលបានបញ្ជាក់ថា ការសម្រេចចិត្ត នៃក្រុមរដ្ឋទូតត្រូវបានធ្វើឡើង ។...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ថា ប្រទេសរុស្ស៊ី បានអះអាងកាលពីថ្ងៃពុធថា យោធារបស់អ៊ុយក្រែនចំនួន៦៩៤នាក់ដែលត្រូវបានរារាំងនៅរោងចក្រ Azovstal ក្នុងទីក្រុង Mariupol បានទម្លាក់អាវុធចុះចាញ់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងនោះមាន២៩នាក់បានរងរបួស ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមសកម្មប្រយុទ្ធសរុបចំនួន៩៥៩នាក់បានចុះចាញ់ចាប់តាំងពីថ្ងៃទី១៦ ខែឧសភា រួមទាំង៨០នាក់បានរងរបួស” ។ ដោយបានបន្ថែមថា ៥១នាក់ក្នុងចំណោមពួកគេកំពុងត្រូវការជំនួយផ្នែកវេជ្ជសាស្រ្ត...
បរទេស៖យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា ប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានធ្វើការអំពាវនាវឲ្យឥណ្ឌាក្នុងការបញ្ចប់អាជីវកម្មប្រេង និងហ្កាសជាមួយនឹងរុស្សីដោយអះអាងថា ជំនួញទាំងនោះមិនស្ថេរភាពនោះឡើយ។ ការប្រយុទ្ធគ្នានៅអ៊ុយក្រែន ដែលមិនទាន់មានផលប៉ះពាល់ឬប៉ះទង្គិច ទៅលើសមាជិកណាមួយរបស់អឺរ៉ុប នៅឡើយមកទល់ពលនេះប៉ុន្តែវាបានក្រើនរំលឹកថា ការពឹងផ្អែកទៅលើធនធានហ្កាសនិងប្រេងរបស់រុស្សីគឺមិនមានភាព គួរឲ្យទុកចិត្តនោះទេ។ ទោះបីជាបានរិះគន់ចំៗ ទៅលើសកម្មភាពនេះក្តីប៉ុន្តែលោកស្រី ក៏មិនមានភាពទាក់ទើក្នុងការបញ្ចូលឥណ្ឌា នៅក្នុងវិសាលភាពនៃឥទ្ធិពលក្នុងតំបន់អឺរ៉ុបនោះដែរដោយនិយាយថា៖ឥណ្ឌានិងអឺរ៉ុបគឺនៅតែជាដៃគូដែល បានចែករំលែកគ្នានូវតម្លៃជាមូលដ្ឋាន...
បរទេស ៖ ធនាគារកណ្តាល នៃប្រទេសរុស្សី CBR កាលពីថ្ងៃពុធកន្លងមក បានបញ្ជាក់ថា ខ្លួននឹងបញ្ចប់ការបើកចំហអត្តសញ្ញាណ នៃអ្នកចូលរួមនៅ ក្នុងប្រព័ន្ធទូទាត់លុយរបស់ខ្លួន ដែលមានឈ្មោះថា SPFS គឺជាប្រព័ន្ធទូទាត់លុយ ដែលត្រូវបានដំណើរ ការក្រោយធនាគារ SWIFT បានប្រកាសដករុស្សី ចេញពីប្រព័ន្ធទូទាត់ លុយអន្តរជាតិរួចមក ។ CBR នៅក្នុងសន្ទរកថា...
បរទេស ៖ អគ្គលេខាធិកាអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើការប្រកាសថាជំហមិនថ្កោលទោស ទៅលើប្រទេសរុស្សី ដោយរដ្ឋាភិបាល ក្រុងប៉េកាំងនោះ បានក្លាយជាឧបសគ្គរារាំង ដល់ដំណើរការ ដោះស្រាយបញ្ហា រវាងអ៊ុយក្រែន និង រុស្សី ។ មកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលក្រុងប៉េកាំង នៅតែមិនទាន់មានទំនោរ ទៅខាងណាឡើយ...
បរទេស៖ យោងតាមការអះអាងដោយនាយករដ្ឋមន្ត្រីរុស្សីលោក Mikhali Mishustin កាលពីថ្ងៃចន្ទម្សិលមិញបានឲ្យដឹងថា ប្រទេសរុស្សីបានដាក់ផែនការក្នុងការអនុញ្ញាតិ ឲ្យមានការហោះហើរឡើងវិញទៅកាន់ បណ្តាប្រទេសចំនួន៥២ ចាប់ពីថ្ងៃទី៩ ខែមេសា ខាងមុខនេះ។ ការប្រកាសនេះគឺជាការប្រកាសលើកលែង ការរឹតត្បិតដែលធ្លាប់ត្រូវបានដាក់ឲ្យអនុវត្តនៅ ក្នុងប្រទេសជាយូរមកហើយដោយសារ តែបញ្ហារីករាលដាលនៃវិបត្តិកូវីដ។ ប្រទេសរុស្សីបានហៅប្រទេសទាំង៥២ ថា ជាប្រទេសគួរឲ្យរាប់អានឬ friendly countries ដែលក្នុងនោះមានទាំងអាហ្សង់ទីន ប្រទេសអាហ្វ្រិកខាងត្បូងផងដែរ។...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញលោក Mateusz Morawiecki នៅក្នុងអំឡុងពេលធ្វើសន្និសិទកាសែត មួយកាលពីថ្ងៃចន្ទម្សិលមិញនេះបានថ្លែងថាប្រទេសអាល្លឺម៉ង់ គឺជាឧបសគ្គនៅក្នុងដំណើរការដាក់ទណ្ឌកម្មធ្ងន់ៗប្រឆាំងទៅនឹងរដ្ឋាភិបាលក្រុងមូស្គូ និងក៏ជាអ្នកដែលបានជួយឲ្យរុស្សីក្លាយជាប្រទេស ខ្លាំងជាងមុនមកដែរក្នុងរយៈពេល មួយទសវត្សចុងក្រោយនេះ។ អត្ថបទដែលត្រូវបានចេញផ្សាយដោយ rt.com បានបញ្ជាក់ដែរថាការចោទប្រកាន់និងរិះគន់ចំៗ នេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងគៀវ បានធ្វើការចោទប្រកាន់និងប្តឹងទៅតុលាការ អន្តរជាតិអំពីសកម្មភាព ឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្សីទៅលើពលរដ្ឋអ៊ុយក្រែន នៅក្នុងទីក្រុង Bucha ដែលលោក Morawieki បានហៅថាគឺជាសកម្មភាពមានលក្ខណៈជាបិសាចសុទ្ធសាធ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានឲ្យដឹងថាប្រទេសរុស្សី បានប្រកាសក្នុង ការដាក់ទណ្ឌកម្មបន្ថែមមួយ ចំនួនទៀតសំដៅ ទៅលើបណ្តាក្រុមអង្គភាព និងបុគ្គល ដែលធ្វើការជាមួយនឹងរដ្ឋាភិបាល របស់ប្លុកអឺរ៉ុប ក្រុមសភាជាតិ ព្រមទាំងបណ្តាញសារព័័ត៌មាន មួយចំនួនទៀតផង។ មេដឹកនាំសំខាន់ របស់អឺរ៉ុបទាំងនោះ នឹងមិនអនុញ្ញាតិ ឲ្យធ្វើដំណើរចូលក្នុងប្រទេសរុស្សី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt កាលពីថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin បានជួបពិភាក្សាគ្នាជាមួយនឹងអធិកាបតី អាល្លឺម៉ង់លោក Olaf Scholz តាមទូរស័ព្ទដើម្បីដោះស្រាយបញ្ហានៃការទាមទារ ដោយរដ្ឋាភិបាលក្រុងមូស្គូ ក្នុងការដោះដូរផលិតផលហ្គាស រុស្សីជាលុយរូបល (rubles) ជាជាងលុយ អ៊ឺរ៉ូនិងដុល្លារ។ យោងតាមការអ្នករៀបចំកម្មវិធីរបស់អាល្លឺម៉ង់ បានបញ្ជាក់ថាទោះបីជាយ៉ាងណាក្តីលោក Putin បានយល់ព្រមបន្តទទួលការទូទាត់ប្រាក់ជាលុយដុល្លារ...
បរទេស៖ ប្រធានក្រុមចរចារបស់រុស្សីលោក Vladimir Medinsky កាលពីថ្ងៃពុធម្សិលមិញនេះ បាននិយាយថារដ្ឋាភិបាលក្រុងគៀវ បានឈានទៅដល់ការយល់ព្រម លើគោលការណ៍សំខាន់មួយចំនួនដើម្បីក្លាយខ្លួន ជាប្រទេសអព្យាក្រិតដែលមិនចូលបក្សសម្ព័ន្ធ ណាមួយដូចទៅនឹងការចង់ បានរបស់ខ្លួននាពេលកន្លងមកជាមួយ នឹងណាតូហើយក៏ក្លាយទៅជាមូលហេតុតែមួយគត់ ដែលនាំឲ្យរុស្សីបើកការលុកលុយ កាលពីខែកុម្ភៈនោះមកដែរ។ លោក Medinsky បានធ្វើសេចក្តីថ្លែង ការណ៍មួយថ្ងៃបន្ទាប់ពីភាគីទាំងសង ខាងនិងភាគីពាក់ព័ន្ធបានបើកកិច្ចប្រជុំសន្តិភាពមួយនៅ ឯទីក្រុងអ៊ីស្តង់ប៊ូលប្រទេសតួកគី ហើយលោកបានបន្តថាក្រុមការងារ ចរចារបស់អ៊ុយក្រែនបានបង្ហាញជូននូវគម្រោងផែនការ...