មូស្គូ៖ ប្រទេសរុស្សី បានធ្វើការចោទប្រកាន់ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញថា បានធ្វើការដាក់ពង្រាយ កងកម្លាំងយោធារបស់ខ្លួន ស្ទើរតែជាងពាក់កណ្តាល ឬប្រមាណជា ១២៥ ០០០នាក់ទៅកាន់តំបន់ Donbass ដែលជាតំបន់ជម្លោះជាមួយ នឹងរុស្សីនៅក្នុងតំបន់ភាគខាងកើត នៃប្រទេស។ គួរឲ្យដឹងដែរថា ចាប់តាំងតែពីឆ្នាំ២០១៤មកតំបន់ Donbass នេះគឺជាតំបន់ដែលយោធា រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន បានធ្វើការប្រយុទ្ធប្រឆាំងយ៉ាងខ្លាំង ជាមួយនឹងក្រុមសកម្មប្រយុទ្ធ...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលមាន បញ្ហាជាច្រើននៅក្នុងផ្ទះមិនអាច និងមិនគួរអះអាងថាពួកគេជា “សញ្ញានៃលទ្ធិប្រជាធិបតេយ្យនោះឡើយ” ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយ ដោយបានអត្ថាធិប្បាយលើ “កិច្ចប្រជុំកំពូលដើម្បី លទ្ធិប្រជាធិបតេយ្យ” របស់សហរដ្ឋអាមេរិក នាពេលខាងមុខថា ប្រទេសលោកខាងលិច មានបញ្ហារ៉ាំរ៉ៃជាច្រើនទាក់ទងនឹង សេរីភាពនៃការបញ្ចេញមតិ ការគ្រប់គ្រងការបោះឆ្នោត អំពើពុករលួយ និងសិទ្ធិមនុស្ស។...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg នៅថ្ងៃអង្គារនេះ បានធ្វើលើកឡើងសាជាថ្មី ចំពោះបញ្ហាអ៊ុយក្រែ និងរុស្សីជុំវិញលទ្ធភាពនៃ ការប្រើប្រាស់ទ័ពរបស់រុស្សី ប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែន នាពេលណាមួយខាងមុខ។ លោកបានថ្លែងបែបនេះថា រុស្សីនឹងទទួលខុសត្រូវ ចំពោះការខូចខាតធ្ងន់ធ្ងរ ជាមិនខានប្រសិនបើរដ្ឋាភិបាល ហ៊ានប្រើប្រាស់កម្លាំងយោធាណាមួយ ប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែន ហើយក្នុងនោះអ៊ឺរ៉ុបគឺ បានត្រៀមខ្លួនរួចហើយផងដែរក្នុងការ ដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើ ប្រទេសរុស្សីទាំងវិស័យ សេដ្ឋកិច្ចហិរញ្ញវត្ថុនិងនយោបាយផង។...
បរទេស៖ រដ្ឋទូតនៃប្រទេសរុស្សីប្រចាំ នៅសហរដ្ឋអាមេរិក នៅអាទិត្យបានអះអាងថា បុគ្គលិកទូតរបស់ខ្លួនប្រមាណជា ២៧នាក់ទៀត ព្រមទាំងក្រុមគ្រួសារផង នឹងចាកចេញពីអាមេរិក នៅថ្ងៃទី៣០ ខែមករាខាងមុខនេះ។ លោក Anatoly Antonov បានថ្លែងតាមរយៈវិដេអូថា ក្រុមការងារទូតរបស់យើង នឹងត្រូវធ្វើដំណើរត្រឡប់ មាតុភូមិនិវត្តន៍វិញក្នុង ទ្រង់ទ្រាយធំព្រមគ្នាសរុប ២៧នាក់និងក្រុមគ្រួសារ។ រំលឹកដែរថា កាលពីកន្លងមករុស្សីបាននិយាយថា ក្រុមការងារទូតរបស់ខ្លួនជាង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសរុស្សីលោក Sergei Lavrov កាលពីថ្ងៃចុងសប្តាហ៍កន្លងមកបានធ្វើការប្រកាសបែបព្រមានខ្លាំង ចំពោះរាល់ការប៉ុនប៉ងទាំងឡាយដែល នឹងអាចបំផ្លាញដល់តួនាទីរបស់អង្គការសហប្រជាជាតិ នូវចំពោះមុខបញ្ហានយោបាយរបស់ សកលលោក។ លោក Lavrov បានថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៦ថាជារឿងសំខាន់ដែលពួក យើងនឹងមិនមានជម្រើសអ្វីផ្សេងនោះ ទេដើម្បីទប់ទល់នឹងបញ្ហា បែបនេះពីព្រោះថារបៀបវិរៈ និងបញ្ហាធំរបស់អន្តរជាតិ នាពេលបច្ចុប្បន្នគឺមានការកើនឡើងខ្លាំងការគម្រាមកំហែង តាមតំបន់ព្រំដែនក៏ច្រើនដូចគ្នា។ លោកបន្តថា៖ក្នុងកាលៈទេសៈ បែបនេះស្ថាប័នពិភពលោក...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានចេញផ្សាយថា ប្រធានាធិបតីរបស់ប្រទេសរុស្សីលោក Vladimir Putin បានធ្វើការបង្ហាញជំហរបស់ ប្រទេសរុស្សីក្នុងការប្រឆាំង យ៉ាងខ្លាំងក្លាទៅលើសកម្មភាព ទាំងឡាយណាដែលចាប់យក ឧបាយកលបែបនយោបាយ លើបញ្ហាប្រភពដើមនៃកូវីដ មកធ្វើជាប្រយោជន៍ផ្ទាល់ស្ខលួន។ នៅក្នុងកិច្ចសន្ទនាគ្នា មួយជាមួយនឹងសមភាគីចិន លោកប្រធានាធិបតី Xi Jinping លោក Putin បាននិយាយថា...
បរទេស៖តុលាការមួយនៅក្នុងទីក្រុងមូស្គូកាលពីព្រឹកថ្ងៃអង្គារនេះបានប្រកាសសម្រេចដាក់ពិន័យទៅលើក្រុមហ៊ុន Google ជាទឹកប្រាក់ប្រមាណជា៤លានរូបលលុយរុស្សីឬត្រូវជា៥៤ ៤៤៤ដុល្លារអាមេរិកក្រោយរកឃើញសកម្មភាពល្មើលនឹងច្បាប់របស់រុស្សី។ ការដាក់ពិន័យនេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលតុលាការបានរកឃើញថា Google មិនបានធ្វើការលប់ចោលនូវមតិការជាច្រើនដែលត្រូវរងបម្រាមនៅលើបណ្តាញអ៊ីនធឺណេត។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះក្រុមហ៊ុន Alphabet Inc’s ដែលជាក្រុមហ៊ុនមេរបស់ Google នៅមិនទាន់បានធ្វើសេចក្តីឆ្លើយតបណាមួយចំពោះករណីដាក់ទោសនេះនៅឡើយទេ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃអង្គារបានឲ្យដឹងថា ប្រទេសចិន និងប្រទេសរុស្សី បានចូលរួមគ្នាក្នុងការបើកកិច្ចការងារ ធ្វើសមយុទ្ធយោធា មួយនៅភាគពាយព្យ នៃប្រទេសចិន។ សមយុទ្ធយោធានេះ ត្រូវបានគេមើលឃើញដែរថា នឹងមានការចូលរួមពីសំណាក់ កងទ័ពជើងគោក និងកងទ័ពអាកាសរបស់ប្រទេសទាំងពីរ ហើយវានឹងត្រូវបន្តរហូត ទៅដល់ថ្ងៃសុក្រនេះនៅក្នុងតំបន់ Ningxia Hui របស់ប្រទេសចិនដែល ជាតំបន់មានព្រំប្រទល់ជាប់នឹងខេត្ត Xinjiang...
បរទេស ៖ ប្រទេសរុស្សី បានធ្វើការដាក់តាំង បង្ហាញម៉ូដេល យន្តហោះចម្បាំង Sukhoi ថ្មីមួយ ដែលរចនាឡើង ដើម្បីប្រកួតប្រជែង ទៅនឹងយន្តហោះចម្បាំង អាមេរិក F-35 និងអាចមានសមត្ថភាព វាយប្រហារទៅលើទីតាំង៦ បន្តបន្ទាប់គ្នា។ ម៉ូដេលថ្មីដែលត្រូវ បានគេដាក់ឈ្មោះ ថា The Checkmate ហើយយោង...
បរទេសទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី TASS នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា ប្រទេសរុស្ស៊ីទើបទទួលបានជោគជ័យក្នុងការបាញ់តេស្តសាកល្បង មីស៊ីលផ្លោងឆ្លងទ្វីបថ្មីមួយ ពីទីតាំងបាញ់បង្ហោះយានអវកាស Plesetsk ស្ថិតនៅភាគពាយព្យនៃប្រទេស។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រភពក្នុងវិស័យឧស្សាហកម្មការពារជាតិរុស្ស៊ី បាននិយាយប្រាប់ថា ការបាញ់តេស្តសាកល្បងមីស៊ីលផ្លោងឆ្លងទ្វីបថ្មីនេះ គឺត្រូវបានធ្វើឡើង...