បរទេស៖ កាលពីខែសីហាឆ្នាំ២០២០មកប្រទេសរុស្សីបាន ក្លាយទៅជាប្រទេសដំបូងគេដែលអនុញ្ញាតិឲ្យពលរដ្ឋរបស់ខ្លួនអាចទទួលបាន នូវការចាក់វ៉ាក់សាំងមុនបណ្តាប្រទេសទាំង ឡាយលើលោកដែលក្នុងនោះកូនស្រីរបស់លោក Putin គឺជាអ្នកដែលបានចាក់មុនគេបង្អស់។ ចាប់តាំងតែពីពេលនោះប្រទេសរុស្សី បានចាប់ផ្តើមប្រជែងទៅនឹងការធ្វើយុទ្ធ ការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនព្រមទាំងបណ្តាប្រទេស ផ្សេងទៀតដែលជាដៃគូរបស់ខ្លួនផងដែរ។ ប៉ុន្តែជាលទ្ធផលរយៈពេល១០ខែមកហើយនេះបន្ទាប់ពីវ៉ាក់សាំង Sputnic ដែលត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់នោះ ប្រទេសរុស្សីបានត្រឹមជាប់ឈ្មោះ ជាប្រទេសដែលមានអត្រាចាក់ វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនតិចជាងគេបំផុតទៅវិញ។ មកដល់ពេលនេះពលរដ្ឋរបស់រុស្សីប្រមាណជា ១៤ភាគរយប៉ុណ្ណោះដែលបានទទួល វ៉ាក់សាំងដំបូងធៀបទៅនឹងពលរដ្ឋសរុបរបស់ខ្លួន១៤៦លាននាក់ ខណៈដែលអាមេរិកមកដល់ពេលនេះ ពលរដ្ឋរបស់ខ្លួនដល់ទៅ...
បរទេស៖ រដ្ឋទូតប្រចាំនៅប្រទេសរុស្សី របស់សហរដ្ឋអាមេរិកលោក John Sullivan ត្រូវបានគេដឹងថាបានធ្វើដំណើរ មកដល់ទីក្រុងមូស្គូវិញហើយ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយការចាកចេញពីទីនេះអស់រយៈពេល ២ខែកន្លងមកក្នុងអំឡុងពេល មានភាពតានតឹងរវាងរុស្សី និងអាមេរិក។ ការវិលត្រឡប់វិញរបស់លោក Sullivan ត្រូវបានគេមើលឃើញដែរកើតឡើង នៅក្រោយពេលដែលជំនួប រវាងមេដឹកនាំរបស់រុស្សីលោក Putin និងប្រធានាធិបតីអាមេរិក Biden នៅក្នុងទីក្រុង Geneva...
បរទេស៖ កងកម្លាំងនាវាជើងទឹកនៃប្រទេសរុស្សីនៅសប្តាហ៍នេះ បានដំណើរការសមយុទ្ធយោធាដ៏ធំបំផុតមួយនៅក្នុងតំបន់ ប៉ាស៊ីហ្វិកមិនធ្លាប់មាន ឡើយគិតចាប់តាំងតែពីសម័យ បញ្ចប់សង្គ្រាមត្រជាក់។ ប្រភពដដែលបានឲ្យដឹងថាសមយុទ្ធយោធាជើងទឹកនេះ បានធ្វើឡើងនៅចន្លោះចំងាយប្រមាណជា៣០០ ទៅ៥០០ ម៉ាលពីភាគខាងលិចនៃ កោះហាវ៉ៃហើយវាបានកើតឡើងនៅមុនបន្តិចនៃកិច្ច ប្រជុំរវាងលោកប្រធានាធិបតីអាមេរិក Joe Biden និងលោកប្រធានាធិបតីរុស្សីលោក Vladimir Putin ។ ការធ្វើសមយុទ្ធយោធាលើកនេះ ត្រូវបានគេមើលឃើញថា មានការចូលរួមពីសំណាក់កងកម្លាំងបច្ចេកទេស និងសព្វាវុធទំនើបៗដូចជានាវាប្រយុទ្ធលើ...
បរទេស ៖ អ្នកនយោបាយប្រឆាំង ដ៏ល្បីម្នាក់របស់ប្រទេសរុស្សី ដែលត្រូវបានចាប់ឃុំខ្លួន អស់រយៈពេល២ថ្ងៃ កាលពីសប្តាហ៍មុននោះគឺត្រូវបានគេដឹងថា នៅថ្ងៃចន្ទនេះបានសម្រេចចិត្ត ចាកចេញពីប្រទេសរុស្សី ហើយទៅកាន់ប្រទេស អ៊ុយក្រែន។ យោងតាមការប្រកាស ដោយហ្វេសប៊ុក លោក Dmitry Gudkov បានបញ្ជាក់ថា ប្រសិនបើលោកមិនចាកចេញ ពីប្រទេសទេនោះករណីឧក្រិដ្ឋកម្ម ដែលជាការរៀបចំឡើង ដោយវិមានក្រមឡាំងនឹងបន្តកើតឡើង ចំពោះរូបគាត់នឹងបន្តកើតឡើង...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា កងកម្លាំងយោធានៃប្រទេសរុស្សី ត្រូវបានគេដឹងថា គ្រោងនឹងបង្កើតអង្គភាពយោធាថ្មីប្រមាណជា ២០ថ្មីបន្ថែមទៀត នៅភាគខាងលិចនៃប្រទេសក្នុងឆ្នាំនេះ។ ប្រភពដដែលបានឲ្យដឹងទៀតថា អង្គភាពទាំងនោះនឹងប្រើប្រាស់ ក្នុងគោលបំណងធំប្រឈមមុខ ទៅនឹងការកើនឡើងនៃការគម្រាមកំហែង របស់អង្គការណាតូ។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយលោករដ្ឋមន្ត្រីការពារជាតិរុស្សី Sergei Shoigu ក៏បានលើកឡើងអំពីសំពាធ ដែលត្រូវបានធ្វើឡើងតាមរយៈ ការបង្កើនចំនួនជើងហោះហើរ ដោយយន្តហោះទំលាក់គ្រាប់បែក...
បរទេស៖ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារនេះបាននិយាយថា ខ្លួនមានសមត្ថភាពសម្រាប់ជាលើកដំបូង ក្នុងការធ្វើប្រតិបត្តិការយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រហោះហើរ ចម្ងាយឆ្ងាយសមត្ថភាពនុយក្លេអ៊ែ ពីមូលដ្ឋានទ័ពអាកាសរបស់ខ្លួននៅក្នុងប្រទេសស៊ីរី ហើយនេះជាករពង្រីកសមត្ថភាព និងអនុញ្ញាតឲ្យយន្តហោះប្រភេទនេះ ត្រូវបានហ្វឹកហាត់ក្នុងតំបន់ថ្មី។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Journal Beat នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា រុស្ស៊ីធ្វើប្រតិបត្តិការមូលដ្ឋាន Hmeymim ស្ថិតនៅលើតំបន់ឆ្នេរមេឌីទែរ៉ានេ របស់ប្រទេសស៊ីរី ដែលធ្លាប់បានប្រើធ្វើការវាយប្រហារ...
បរទេស ៖ ប្រធានាធិបតី នៃប្រទេសរុស្សីលោក Vladimir Putin ព្រមទាំងភាគីខាងតួកគី លោកប្រធានាធិបតី Recep Tayyip Erdogan នៅថ្ងៃពុធនេះបានបើកជំនួបពិភាក្សាគ្នា មួយតាមរយៈទូរស័ព្ទទៅលើបញ្ហាប៉ះទង្គិចគ្នា រវាងក្រុមប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល នាពេលចុងក្រោយនេះ។ មេដឹកនាំទាំងពីរបានសំដែង នូវក្តីបារម្ភយ៉ាងខ្លាំងក្លាចំពោះបញ្ហាប៉ះទង្គិចគ្នា ដែលនៅតែកំពុងបន្តនៅឡើយ នៅក្នុងតំបន់ និងកំពុងធ្វើឲ្យចំនួននៃអ្នកបាត់បង់ជីវិតនៅតែបន្តឡើងនៅឡើយ និងបានអំពាវនាវឲ្យប៉ាឡេស្ទីន...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ក្មេងៗចំនួន៧នាក់ និង២នាក់ទៀតជាមនុស្សពេញវ័យ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ បាញ់ប្រហារមួយនៅក្នុងទីក្រុង Kazan ប្រទេសរុស្សី។ ប្រភពដដែលបានសរសេរទៀតថា មនុស្សប្រមាណជា ២១នាក់ផ្សេងទៀត ដែលភាគច្រើនសុទ្ធតែជាក្មេងៗ បានទទួលរងរបួសហើយ ក្នុងនោះយុវជនក្នុងវ័យ១៩ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនភ្លាមផងដែរក្រោយការកើតហេតុ។ គួរឲ្យដឹងដែរថា ហេតុការណ៍វាយប្រហារនេះ បានកើតឡើងនៅក្នុងរដ្ឋធានីនៃសាធារណៈរដ្ឋ...
មូស្គូ ៖ យោងតាមការ ចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃនេះ បានឲ្យដឹងថា កងកម្លាំងយោធា របស់ប្រទេសរុស្សី ត្រូវបានគេដឹងថា បានចាប់ផ្តើមធ្វើការ ដកថយជាបន្តបន្ទាប់ចេញ ពីតំបន់ក្បែរព្រំដេនជាមួយ នឹងប្រទេស អ៊ុយក្រែន ហើយបន្ទាប់ពី បានធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសំណាក់អ៊ុយក្រែននិងប្រទេស លោកខាងលិចផង។ រំលឹកដែរថា កាលពីថ្ងៃព្រហស្បតិ៍រដ្ឋមន្ត្រីក្រសួង ការពារជាតិរុស្សី...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សយានៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសរុស្សីគឺបានចាប់ផ្តើម ធ្វើសមយុទ្ធយោធា របស់ខ្លួនហើយក្នុងទ្រង់ទ្រាយធំ ស្ថិតនៅក្នុងតំបន់ Crimea ក្នុងពេលដែលស្ថានភាពតាន តឹងនៅតែបន្តនៅឡើយជាមួយនឹងអ៊ុយក្រែន ។ នៅក្នុងសេចក្តីថ្លែងការណ៍ មួយដោយក្រសួងការពារជាតិ បានបញ្ជាក់ថា លោករដ្ឋមន្ត្រីក្រសួងការពារ Sergei Shoigu ក៏បានធ្វើដំណើរអញ្ជើញមកដល់ ទីតាំងធ្វើសមយុទ្ធផងដែរ ដោយមានការចូលរួមពីសំណាក់កងទ័ព នៃតំបន់ភាគខាងត្បូងនៃប្រទេស។...