បរទេស៖ សមាជិកនៃក្រុមចរចាររុស្សី លោក Leonid Slutsky បាននិយាយថា លោកជឿថា “វឌ្ឍនភាពដ៏សំខាន់” ដែលលោកបានសង្កេតឃើញនៅក្នុងកិច្ចពិភាក្សារវាងរដ្ឋាភិបាលទីក្រុងមូស្គូ និង រដ្ឋាភិបាលទីក្រុងគៀវ អាចនឹងដឹកនាំភាគីទាំងពីរក្នុងជម្លោះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ក្នុងពេលឆាប់ៗនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់សារព័ត៌មាន RT...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី-ចិន “មិនសំដៅប្រឆាំងនឹង នរណាម្នាក់ឡើយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Lavrov បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបរបស់លោកជាមួយ រដ្ឋមន្ត្រីការបរទេសក្រូអាតលោក Gordan Grlic Radman នៅទីក្រុងមូស្គូថា “សម្រាប់ទំនាក់ទំនងរបស់យើង ជាមួយប្រទេសចិន...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ប្រទេសរុស្ស៊ីរីករាយនឹងទំនាក់ទំនងអន្តររដ្ឋកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមកជាមួយប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោកប្រធានាធិបតីបានឲ្យដឹងនៅឯវេទិកាវិនិយោគ “Russia Calling”ថា “ក្នុងពេលជាមួយគ្នានេះ យើងតែងតែគោរពផលប្រយោជន៍របស់ដៃគូរបស់យើងក្នុងឆាកអន្តរជាតិ ហើយពេញចិត្តចំពោះវានៅពេលដែលពួកគេប្រព្រឹត្តចំពោះយើងដូចគ្នា។ ប្រទេសចិនបានចាត់ទុកយើងតាមរបៀបដូចគ្នា” ។ ងាកទៅរកការអភិវឌ្ឍន៍របស់ប្រទេសចិន លោកពូទីន បានលើកឡើងថា ប្រទេសនេះកំពុងរីកចម្រើនផ្នែកសេដ្ឋកិច្ច ហើយនេះគឺជាដំណើរការធម្មជាតិដែលមិនគួរត្រូវបានទប់ស្កាត់។...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានថ្លែងសំដៅទៅលើសកម្មភាព របស់សហរដ្ឋអាមេរិក នៅសមុទ្រខ្មៅនៅមុនថ្ងៃ ដោយកត់សម្គាល់ថា ការប្រើប្រាស់អាកាសចរណ៍ យុទ្ធសាស្ត្ររបស់ណាតូ នៅជិតទឹកដីរុស្ស៊ី គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក...
បរទេស ៖ ប្រធានាធិបតី នៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតី នៃប្រទេសបេឡារុស លោក Alexander Lukashenko កាលពីថ្ងៃព្រហស្បតិ៍ បានព្រមព្រៀងគ្នា លើគោលនយោបាយ សេដ្ឋកិច្ចជាច្រើន ក្នុងគោលបំណង ដាក់បញ្ចូលប្រទេស អតីតសហភាពសូវៀតទាំងពីរ ឲ្យកាន់តែជិតស្និទ្ធគ្នាឡើង ។ មេដឹកនាំទាំងពីរបាន...
ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទ ដោយបានសម្រេចចិត្តជាផ្លូវការ ដើម្បីពង្រីកសន្ធិសញ្ញាមិត្តភាពប្រទេសជិតខាងចិន និងរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការប្រកាសនេះបានធ្វើឡើង ក្នុងពេលជួបពិភាក្សារវាងប្រមុខរដ្ឋទាំងពីរតាមរយៈតំណភ្ជាប់វីដេអូ។ ដោយអបអរសាទរខួបលើកទី ២០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញានេះលោក ស៊ី ជីនពីង បានឲ្យដឹងនៅទីក្រុងប៉េកាំងថា សន្ធិសញ្ញានេះបានបង្កើតឡើងនូវគំនិតនៃភាពស្ថិតស្ថេរមិត្តភាព ដែលអនុលោមតាមផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេសទាំងពីរក៏ដូចជាប្រធានបទនៃសន្តិភាព និងការអភិវឌ្ឍ។...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ភាពជាដៃគូរវាងរុស្ស៊ី – ចិន ពិតជាអស្ចារ្យខ្លាំងណាស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Peskov បានឲ្យដឹងនៅក្នុងពិធីប្រកាស អ្នកឈ្នះនៃការប្រកួតប្រជែងរូបថតព័ត៌មាន ដោយបានលើកឡើងពី “ការយកឈ្នះលើជំងឺរាតត្បាតកូវីដ-១៩” ដែលរៀបចំដោយទីភ្នាក់ងារសារព័ត៌មាន TASS ។...