ម៉ូស្គូ៖ ប្រទេសរុស្ស៊ីបានប្រកាស អ្នកការទូតប៊ុលហ្គារីចំនួន ១៤នាក់ ចេញពីប្រទេសកាលពីថ្ងៃសុក្រ ជាការឆ្លើយតបទៅនឹង ការបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ៧០នាក់របស់ប៊ុលហ្គារី និងវិធានការផ្សេងទៀតប្រឆាំងនឹង បេសកកម្មបរទេសរបស់រុស្ស៊ី។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ឯកអគ្គរដ្ឋទូតប៊ុលហ្គារី ប្រចាំនៅប្រទេសរុស្ស៊ី លោក Atanas Krastin ត្រូវបានកោះហៅទៅកាន់ ក្រសួងការបរទេសរុស្ស៊ី ហើយបានជូនដំណឹងអំពីការ សម្រេចចិត្តរបស់ទីក្រុងម៉ូស្គូ ក្នុងការបណ្តេញបុគ្គលិក...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ គ្រាប់ផ្លោងបានធ្លាក់ចំ ត្រូវខ្សែភ្លើងអគ្គីសនី ដែលមានកម្លាំងភ្លើងខ្លាំង នៅឯស្ថានីយរោងចក្រនុយក្លេអ៊ែរ ដ៏សំខាន់មួយកន្លែង របស់អ៊ុយក្រែន ដែលបានរឹបអូស ដោយរុស្ស៊ី ហើយនិយតករ របស់រោងចក្រនឹងមិនអាចតភ្ជាប់ម៉ាស៊ីន រ៉េអាក់ទ័រ បានភ្លាមៗនោះទេ ទោះបីជា...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថា គោលបំណងសំខាន់ របស់របស់ណាតូ នៅពេលនេះចេញពីជម្លោះ នៅអ៊ុយក្រែននោះ គឺជាការជៀសវាង ឲ្យឆ្ងាយពីសង្គ្រាម ដែលមានទ្រង់ទ្រាយធំពេញលេញ ជាមួយនឹងរុស្សី។ លោកបន្តបែបនេះថា៖ នៅក្នុងជម្លោះ នៅពេលនេះ ណាតូ មានកិច្ចការងារ២ទី១ គឺជាការគាំទ្រអ៊ុយក្រែន ផងនិងការការពារផង...
បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថារុស្ស៊ី បានធ្វើការបញ្ជាក់សាជាថ្មី ថាអ៊ុយក្រែន នឹងអាចបញ្ចប់ទៅនូវជម្លោះ រវាងគ្នា បានគ្រប់ពេលប្រសិនបើ រដ្ឋាភិបាលក្រុងគៀវ នឹងព្រមព្រៀង ទៅតាមលក្ខខណ្ឌ ដែលត្រូវបានទាមទារ ដោយភាគិខាងរុស្សី។ អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃពុធ បានថ្លែងបែបនេះថា៖...
បរទេស៖ អតីតមេដឹកនាំ បក្សកម្មករ របស់ប្រទេសអង់គ្លេស លោក Jeremy Corbyn បានថ្លែងទៅកាន់កម្មវិធីទូរទស្សន៍ កាលពីថ្ងពុធម្សិលមិញនេះ ថាលោកខាងលិច គួរតែបញ្ឈប់ការជួយគាំទ្រ ផ្នែកអាវុធ ទៅឲ្យប្រទេសអ៊ុយក្រែន ជុំវិញបញ្ហាជម្លោះ ជាមួយនឹងរុស្សី។ អ្នកនយោបាយរូបនេះ ក៏បានបន្តធ្វើការរិះគន់ទៀតដែរថា បណ្តាមេដឹកនាំ នៅលោកខាងលិច ចំពោះបញ្ហាជម្លោះនេះ ពួកគេមិនសូវបានបង្ហើប អំពីកិច្ចពិភាក្សា...
បរទេស៖ យោងតាម ការស្រាវជ្រាវថ្មីមួយទៀត ដោយ Gallup បានបង្ហាញកាលពីថ្ងៃម្សិលមិញនេះ ថាពលរដ្ឋអាមេរិក ភាគច្រើនបានមើលឃើញថា អតិផរណា កំសោយ នៃការគ្រប់គ្រងរបស់រដ្ឋាភិបាលបច្ចុប្បន្ន និងសេដ្ឋកិច្ច គឺជាបញ្ហាចោទដ៏សំខាន់ សម្រាប់អាមេរិក នៅពេលនេះ ហើយក្នុងនោះមានតែ១ ភាគរយប៉ុណ្ណោះ នៃពលរដ្ឋអាមេរិក យល់ឃើញថារុស្ស៊ី ជាផ្នែកមួយនៃបញ្ហាធំៗទាំងនេះ។ ភ្នាក់ងារអ្នកជំនាញ ធ្វើការស្ទាបស្ទង់មួយនេះ...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងថា លោកខាងលិច បានបរាជ័យ ក្នុងការដោះស្រាយបញ្ហា នានាប៉ុន្តែបែរជានាំគ្នា បង្កើនការដាក់ទណ្ឌកម្មជាច្រើន ទៅវិញ ដែលធ្វើបែបនេះ វាមានរូបភាពដូចជាកំពុងយកគោលការណ៍ ធ្វើពាណិជ្ជកម្ម របស់សកលលោក ទៅចាក់ចោលក្នុងធុងសំរាម។ ថ្លែងទៅកាន់កិច្ចប្រជុំ តាមអនឡាញមួយ នៅក្នុងចំណោមអ្នកពាណិជ្ជករ លោហៈ...
បរទេស៖ សមាជិកព្រឹទ្ធសភារុស្ស៊ីម្នាក់ បាននិយាយថា ប្រសិនបើភាពតានតឹងរវាងប្រទេស ស៊ែប៊ី-កូសូវ៉ូ ឈានចូលទៅក្នុងជម្លោះដាច់អហង្ការ នោះរដ្ឋាភិបាល ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់ទីក្រុងបែលក្រាដ របស់ ស៊ែប៊ីដោយមិនដើរតួនាទី ដោយផ្ទាល់នោះឡើយ។ ភាគីទាំងពីរ ស៊ែប៊ី-គុសូវ៉ូ បានប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យ ដោយក្រុមបាតុករបានសាងសង់របាំងការពារ ហើយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណត្រូវបាន គេរាយការណ៍ថាបានបាញ់ទៅលើប៉ូលីសកូសូវ៉ូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នឹងទទួលបានប្រព័ន្ធមីស៊ីលល្បឿនលឿន Zircon ក្នុងប៉ុន្មានខែខាងមុខនេះ។ លោកពូទីន បានឲ្យដឹងក្នុងអំឡុងព្យុហយាត្រាទិវាកងទ័ពជើងទឹកថា “សមត្ថភាពរបស់កងទ័ពជើងទឹក មានភាពប្រសើរឡើងឥតឈប់ឈរ។ វាគ្រប់គ្រាន់ហើយក្នុងការលើកឡើងពីប្រព័ន្ធមីស៊ីល លឿនជាងសំឡេង Zircon ចុងក្រោយបង្អស់ ដែលមិនអាចបញ្ឈប់បាន និងមិនមានគូប្រៀប នៅលើពិភពលោក។ សមមិត្តជាទីគោរព...
គៀវ៖ កងទ័ពរុស្ស៊ីហាក់ដូចជា ប្រើប្រព័ន្ធអាកាសគ្មានមនុស្សបើកប្រភេទឧទ្ធម្ភាគចក្ររបស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីសាកល្បងប្រព័ន្ធការពារ ដែនអាកាសអ៊ុយក្រែន។ កងទ័ពអ៊ុយក្រែន បានអះអាងកាលពីថ្ងៃពុធថា ពួកគេបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ប្រភេទឧទ្ធម្ភាគចក្រដែលមានស្លាបរ៉ូតារីងធ្ងន់របស់រុស្ស៊ី ដោយប្រព័ន្ធមីស៊ីល Starstreak ដែលផលិតដោយចក្រភពអង់គ្លេស។ រូបថតនៃការធ្លាក់ យន្តហោះគ្មានមនុស្សបើកនេះ ត្រូវបានគេចែករំលែកពេញបណ្ដាញសង្គម។ ខ្សែអាត់វីដេអូបានបង្ហាញថា ដ្រូនបានបែកបាក់ទាំងស្រុង ប៉ុន្តែគេអាចកំណត់អត្តសញ្ញាណ rotor និងកន្ទុយ boom...