បរទេស ៖ ក្រុមអ្នកជំនាញលីបង់ បានលើកឡើងថា កិច្ចប្រជុំកំពូលក្រុមប្រទេស ទាំង៧ (G7) និងអង្គការអូតង់នាពេលថ្មីៗនេះ បានលាក់ពុតនូវភាព លាក់ពុតរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានបង្ហាញជាថ្មី នូវការគិតមមៃរបស់សហរដ្ឋអាមេរិក ជាមួយនឹងការឈ្លានពាន និងភាពលេចធ្លោ។ លោក Adnan Bourji នាយកមជ្ឈមណ្ឌលជាតិ សិក្សាលីបង់ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សេចក្តីថ្លែងការណ៍ នៃកិច្ចប្រជុំកំពូល...
បរទេស៖ ប្រទេសលីបង់និងអ៊ីស្រាអែល នៅថ្ងៃអង្គារនេះ បានបន្តកិច្ចពិភាក្សាសម្របសម្រួល ដោយសហរដ្ឋអាមេរិក ជុំវិញរឿងជម្លោះស្តីពីព្រំដែនសមុទ្រមេឌីទែរ៉ានេ ដែលជាទីធ្វើការរុករកអ៊ីដ្រូកាបូន នាពេលថ្មីៗនេះ នៅក្នុងតំបន់សម្បូរឧស្ម័ន។ ប្រទេសជាសត្រូវនឹងគ្នាដ៏យូរអង្វែងទាំងពីរនេះ បានប្រារព្ធធ្វើកិច្ចពិភាក្សា ជាច្រើនលើកនៅក្នុងខែតុលា ជាកម្រិតឈានដល់កំពូលនៃ កិច្ចការការទូតរយៈពេល ៣ឆ្នាំ ធ្វើឡើងដោយសហរដ្ឋអាមេរិក ហើយកិច្ចពិភាក្សាគ្នាទាំងអស់នោះ គឺត្រូវបានអង្គការសហប្រជាជាតិរៀបចំឡើង នៅមូលដ្ឋានកងកម្លាំងរក្សាសន្តិភាព ក្នុងប្រទេសលីបង់ភាគខាងត្បូង។ ប៉ុន្តែកិច្ចពិភាក្សាចរចាគ្នាទំាងនោះ បានជាប់គាំង...
បរទេស៖ ប្រទេសលីបង់ តាមសេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យនេះ បានចាប់ផ្តើមជំរុញការចាក់ថ្នាំ វ៉ាក់សំាងការពារជម្ងឺកូវីដ១៩ ដោយធ្វើការចាក់ជូនប្រធានសុខាភិបាល នៅមន្ទីរពេទ្យដ៏ធំបំផុតក្នុងប្រទេស បន្ទាប់មកលោក Salah Tizani ជាតួសម្តែងនិងជាតារាកម្លែងលីបង់ អបអរវ័យ ៩៣ឆ្នាំរបស់លោក។ នៅមន្ទីរពេទ្យ ជាកន្លែងដាក់អ្នកឆ្លងជម្ងឺកូវីដ១៩ ដំបូងគេក្នុងប្រទេសលីបង់នោះ លោកនាយករដ្ឋមន្ត្រី Hassan Diab បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ខ្ញុំនឹងមិនទទួលថ្នាំវ៉ាក់សំាងនៅថ្ងៃនេះទេ...