អត្ថបទស្រាវជ្រាវ (scholar)
បទវិភាគ៖ អាជ្ញាធរអាមេរិក គួរតែស្តាប់សំឡេងប្រកបដោយវិចារណញ្ញាណដែលថា “សហរដ្ឋអាមេរិកមិនគួរធ្វើការបដិបក្ខគ្នាដោយមិនចេះចប់មិនចេះហើយ ជាមួយប្រទេសចិន”
កាលពីយប់ថ្ងៃទី ២៨ ខែកក្កដា តាមម៉ោងក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកតាមការណាត់ ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានធ្វើការពិព្រោះពិភាក្សានិងផ្លាស់ប្តូរមតិយោបល់ដោយស្មោះអំពីទំនាក់ទំនងរវាងចិននិងអាមេរិកព្រមទាំងបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ។ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវការវិនិច្ឆ័យខុសឆ្គងរបស់អាមេរិកចំពោះទំនាក់ទំនងរវាងចិននិងអាមេរិកព្រមនិងការយល់ច្រឡំចំពោះការអភិវឌ្ឍរបស់ចិន ហើយបានអធិប្បាយជាសំខាន់ពីគោល ជំហរជាគោលការណ៍របស់ចិនក្នុងបញ្ហាតៃវ៉ាន់ ។ លោកប្រធានាធិបតី...