ភ្នំពេញ ៖ ក្រោយពីមានការផ្សព្វផ្សាយថា មានជនជាតិថៃមួយក្រុមនៅខេត្តព្រះសីហនុស្វែងរកការអន្តរាគមន៍ ក្រោយជាប់ឃុំបង្ខំឲ្យធ្វើការល្បែងអនឡាញ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានថ្លែងតបថា ករណីនេះមិនមែនជាការចាប់បង្ខាំងមនុស្សទេ។ បើតាមការបំភ្លឺរបស់លោកស្នងការខេត្តព្រះសីហនុ នាថ្ងៃ២៤ កញ្ញានេះក្នុងបណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា កាលពីថ្ងៃ៤ កញ្ញា នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបានធ្វើការស្រាវជ្រាវ រកឃើញជនជាតិថៃចំនួន៣៦នាក់ (ស្រី១០នាក់) ដែលមេខ្យល់នាំឆ្លងដែនដោយខុសច្បាប់...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោល លោក ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានថ្លែងថា បានត្រៀមកម្លាំង និងមធ្យោបាយសម្ភារៈ ដើម្បីចុះជួយសង្រ្គោះ ក្នុងភូមិសាស្រ្ត និងប្រជាពលរដ្ឋ ដោយប្ដូរវេនគ្នា២៤ម៉ោងលើ២៤ម៉ោង ដើម្បីតាមដានសភាពការណ៍ បង្កឡើងដោយជំនន់ទឹកភ្លៀង ។ នេះជាការលើកឡើង របស់លោកក្នុងហ្វេសប៊ុកនាថ្ងៃ២៥ សីហា ។...