ភ្នំពេញ ៖ ក្រោយមានក្រុមយុវជន មកពីខេត្តសៀមរាបដាក់ញត្តិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃ២៩ សីហា ដើម្បីស្នើឲ្យរដ្ឋមន្រ្តីអប់រំ បញ្ឈប់ផែនការ ការបើកដេប៉ាតឺម៉ង់ភាសាវៀតណាម លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានប្រតិកម្មតបទៅវិញថា បើអ្នកណាមិនពេញចិត្តរៀនទេ កុំមករៀនធ្វើអ្វី ខណៈលោកសង្កត់ធ្ងន់ថា អ្នកប្រឆាំងនឹង...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅការធ្វើសកម្មភាពរបស់លោក សម រង្ស៊ីនិងមនុស្សជំនិតរបស់លោក ក្នុងការធ្វើបាតុកម្មតាមរយៈ ការដាក់ញ្ញត្តិនៅសាលាក្រុងឡូវែល សហរដ្ឋអាមេរិក ឲ្យដោះលែងកញ្ញា សេង ធារីដែលកំពុងជាប់ពន្ធនាគារ នៅខេត្តព្រះវិហារ គឺជាឧបាយកលថ្មីរបស់ក្រុមប្រឆាំង ដឹកនាំដោយលោក សម រង្ស៊ី ក្នុងគោលបំណងដើម្បីដាក់សម្ពាធមកលើ រាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ ។...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបោះដៃបន្ថែមហៅលោក សម រង្ស៊ី ឲ្យចូលស្រុកវិញ បើក្លាហានអួតថាចូល កុំចាំបាច់ឲ្យរាជរដ្ឋាភិបាលបើកផ្លូវ។ ការបោះដៃហៅរបស់អ្នកនាំពាក្យ បក្សកាន់អំណាចនេះ បន្ថែមពីលើសំដីរបស់លោក សម រង្ស៊ីដែលបានអះអាងថា នឹងចូលស្រុកវិញ ដើម្បីចូលខ្លួនបំភ្លឺក្នុងតុលាការ លើបណ្តឹងថ្មីចុងក្រោយ របស់លោកមួយទៀត នាថ្ងៃទី១៥...
ភ្នំពេញ៖ “ការបើកដេប៉ាតឺម៉ង់ភាសាវៀតណាម នៅក្នុងសាកលវិទ្យាល័យភ្នំពេញ ជាសំណូមពរត្រូវការ សម្រាប់សិស្សនិស្សិតខ្មែរ-វៀតណាម និងជាការរួមចំណែករឹតចំណងមិត្តភាព សាមគ្គីភាពកម្ពុជា-វៀតណាមថែមទៀត” ។ នេះជាប្រសាសន៍របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក្នុងបណ្តាញតេឡេក្រាម នាថ្ងៃ១៦ សីហា ។ ការលើកឡើងរបស់លោក សុខ ឥសាននេះ បន្ទាប់ពីមានមតិជាច្រើន របស់ប្រជាពលរដ្ឋបានសម្តែង ការមិនពេញចិត្ត...
ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានប្រកាសពីសំណើចងសម្ព័ន្ធភាព នយោបាយ ២០២៣ ជាមួយបក្សផ្សេងទៀត ដើម្បីប្រកួតប្រជែង ការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០២៣ខាងមុខ ជាពិសេស ដើម្បីឈានទៅកាត់បន្ថយ អំណាចគណបក្សប្រជាជនកម្ពុជា (CPP) ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថាមិនអាចយកឈ្នះបានទេ...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បដិសេធ រាល់ការចោទប្រកាន់ របស់ស្ថាប័នព័ត៌មាន អន្តរជាតិមួយឈ្មោះថា “Al Jazeera” មកលើឥស្សរជនជាន់ខ្ពស់កម្ពុជាថា បានរកស៊ីជាមួយជនជាតិចិន ភាគច្រើន តាមបែបជំនួញ ឧក្រិដ្ឋកម្ម គឺជារឿង មិនត្រឹមត្រូវ និងមិនពិតទាល់តែសោះ ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចប្តឹងទៅតុលាការ ដើម្បីដូរថ្ងៃកំណើតពិតប្រាកដសម្តេចវិញ ក្រោយតុលាការបានចេញដីកា សម្រេចប្តូរពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ មកថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២វិញ មានអ្នករិះគន់សម្តេចថា បានខ្ចះខ្ចាយលុយជាតិ តែលោក សុខ ឥសាន បានតបថា ការដូរនេះជាសិទ្ធិឯកជនរបស់សម្តេច គ្មានប៉ះពាល់ដល់ថវិកាជាតិនោះទេ...
ភ្នំពេញ ៖ ក្រោយពីគណបក្សភ្លើងទៀន ជាដៃគូប្រកួតយំឡាំប៉ា មិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយចោទថា មានភាពលំអៀង លើការរាប់សន្លឹកឆ្នោត ក៏ដូចជាការចោទប្រធាន និង សមាជិកស្ថាប័នគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ភាគច្រើនជាមនុស្ស របស់គណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន អ្នកនាំពាក្យនិងមានភាពជាតំណាង ឲ្យគណបក្សប្រជាជនកម្ពុជា បានថ្លែងបកទៅវិញក្នុងន័យ...
ភ្នំពេញ៖ ក្រោយមានមតិលើកឡើងថា លោក អៀ ចាន់ណា ជាអ្នកឃ្លាំមើលបញ្ហាព្រំដែន និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសដែលគាំទ្រលោក សម រង្ស៊ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដោយសារចូលរួមហែក្បួនឃោសនា ឲ្យគណបក្សភ្លៀងទៀននោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបដិសេធថា ការចាប់ខ្លួននេះ ព្រោះតុលាការបានចេញដីកាយូរមកហើយ...
ភ្នំពេញ ៖ ខណៈសល់៣ថ្ងៃទៀត ជាថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច បានលើកឡើងជាថ្មីម្តងទៀត ដោយដាក់ការទស្សន៍ទាយ ទុកជាមុនថា គណបក្សភ្លើងទៀន មានសង្ឃឹមថា នឹងរលាយដូចឪវា ។ ន័យរបស់ លោក សុខ ឥសាន “រលាយ ដូចឪវា”...