ភ្នំពេញ ៖ ខណៈនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានបន្តរកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មីចំនួន៤០នាក់ទៀតនោះ កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែតបានផ្ញើសារឲ្យប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងជំងឺដ៏សាហាវនេះ ។ ដោយលោកថា ដើម្បីប្រយុទ្ធប្រឆាំងនូវជំងឺនេះ គឺផ្តើមចេញពីខ្លួនយើងទាំងអស់គ្នា ។ លោកបានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “ក្នុងកាលៈទេសៈនៃការរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ១៩ នាពេលនេះ សូមបងប្អូនចូលរួមអនុវត្តនូវវិធានសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា លោកបានចាក់វ៉ាក់កូវីដ១៩រួចរាល់ហើយនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។ ក្រោយចាក់វ៉ាក់សាំងកន្លះម៉ោងក្រោយមកលោកបានផ្តល់បទសំភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានថា លោកគ្មានអ្វីកើតឡើងនោះទេ ។ លោកថា ព្រោះជាធម្មតាចាក់ហើយគ្រូពេទ្យតម្រូវឲ្យត្រូវទុកកន្លះម៉ោងដើម្បីតាមដានស្ថានភាពថា មានបញ្ហាអ្វីកើតឡើង ។ តែលោកបានថ្លែងថា សម្រាប់លោកគ្មានប្រតិកម្មអ្វីកើតឡើងឡើយ ពោលគឺធម្មតា...