ព័ត៌មានអន្តរជាតិ
លោក Henry Kissinger៖ អាមេរិកនិងចិន គួរបង្កើតគោលការណ៍រួម រស់នៅជាមួយគ្នា និងស្វែងរកបែបផែនរួមរស់នៅជាមួយគ្នា
លោក Henry Kissinger អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានលើកឡើងនៅថ្ងៃទី៣១ ខែឧសភាថា ក្នុងនាមជាប្រទេសធំ ប្រទេសអាមេរិកនិងចិនគួរបង្កើត គោលការណ៍រួមរស់នៅជាមួយគ្នា និងរួមគ្នាចៀសវាងការបដិបក្ខ។ ពេលអញ្ជើញចូលរួម សិក្ខាសាលាតាមអនឡាញស្តីពី “លោក Henry Kissinger និងទំនាក់ទំនងអាមេរិក-ចិន” នាថ្ងៃដដែល លោកបានលើកឡើងទស្សនៈបែបនេះ ដោយបានបញ្ជាក់ថា ឥឡូវចិននិងអាមេរិក មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ស្ថានការណ៍មានតឹងតែងណាស់។...