ព័ត៌មានអន្តរជាតិ
ណាតូ ព្រមានទីក្រុងមូស្គូ៖ ការវាយប្រហារលើអ៊ុយក្រែន នឹងជាការបង់តម្លៃខ្ពស់
បរទេស៖ ស្របពេលដែលសម្ពន្ធមិត្តយោធាលោកខាងលិច ជួបប្រជុំគ្នាពិភាក្សាអំពីបំណងរបស់ទីក្រុងមូស្គូ សម្រាប់ការ ប្រមូលផ្តុំកងទ័ពនៅតាមព្រំដែនអ៊ុយក្រែននោះ អង្គការណាតូនិងសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីនឹងបង់តម្លៃខ្ពស់ សម្រាប់ការឈ្លានពានយោធាថ្មីណាមួយទៅលើប្រទេសអ៊ុយក្រែន។ អគ្គលេខាធិការអង្គការសម្ពន្ធមិត្តយោធាណាតូ លោក Jens Stoltenberg បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅមុនកិច្ចពិភាក្សាសរបស់ក្រុមរដ្ឋមន្ត្រីការបរទេសរបស់សម្ពន្ធមិត្ត នៅក្នុងរដ្ឋធានី Riga ប្រទេសឡាតវីថា លោកខាងលិច នាពេលថ្មីៗនេះ បានបង្ហាញរួចហើយថា ខ្លួនអាចនឹងធ្វើការដាក់ទណ្ឌកម្មសេដ្ឋកិច្ច...