ព័ត៌មានអន្តរជាតិ
លោក Zelensky និងលោក Scholz ពិភាក្សាគ្នាអំពីជំនួយ សម្រាប់អ៊ុយក្រែន
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានជួបពិភាក្សាគ្នាជាមួយនឹង អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz អំពីបញ្ហាជំនួយផ្នែកយោធា សម្រាប់អ៊ុយក្រែន។ លោកប្រធានាធិបតីអ៊ុយក្រែ Zelensky បានបន្តដែរថា៖ ពួកយើងពិតជាអរគុណខ្លាំងណាស់ ចំពោះកិច្ចពិភាក្សាថ្នាក់កំពូលជាមួយ នឹងអាល្លឺម៉ង់និងការព្យាយាម ប្រឹងប្រែងរបស់អាល្លឺម៉ង់ ក្នុងការគាំទ្រមកដល់យើង។ ក្នុងកិច្ចពិភាក្សានោះផងដែរ ភាគីទាំងសងខាងក៏លើកឡើង...