ព័ត៌មានអន្តរជាតិ
លោក Shen Haixiong អគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល ២០២២ ចំពោះប្រិយមិត្ត នៅទូទាំងពិភពលោក
កាលពីថ្ងៃទី១ ឆ្នាំ២០២២ លោកShen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល២០២២ តាមរយៈបណ្តាញទូរទស្សន៍អន្តរជាតិចិន វិទ្យុអន្តរជាតិចិន និងបណ្តាញអ៊ីនធើណេត ចំពោះប្រិយមិត្តនៅទូទាំងពិភពលោក ដូចខាងក្រោមនេះ ។ ប្រិយមិត្តជាទីមេត្រី៖ ពន្លឺះព្រះអាទិត្យដំបូងនៃឆ្នាំថ្មី កំពុងចែងចាំងលើពិភពលោក។ ឆ្នាំថ្មីនេះក៏ជាឆ្នាំខាលតាមចន្ទគតិចិនផងដែរ។ ខ្ញុំសូមជូនពរលោកអ្នកមានសិរីសួស្តី ក្នុងឆ្នាំខាលនេះពីទីក្រុងប៉េកាំង។ ឆ្នាំ ២០២១ ដែលទើបតែកន្លងផុតទៅ ជាខួបមួយរយឆ្នាំ...