ភ្នំពេញ៖ ក្នុងកិច្ចសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ន.ទ.ក. បានចាត់វិធានការបិទខ្ទប់គេហទំព័រចំនួន ១២៣ ដែលកំពុងធ្វើប្រតិបត្តិការ និងផ្ដល់សេវាល្បែងស៊ីសងអនឡាញ និងល្បែងឆ្នោត ខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ។ នេះបើតាមសេចក្ដីជូនដំណឹង របស់និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ។
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពី ការរឹតបន្តឹងការ អនុវត្តវិធានការសន្តិសុខ សុវត្ថិភាព សណ្តាប់ថ្នាប់ និងរបៀបរៀបរយ និងវិធានការ បង្ការទប់ស្កាត់ រាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ។ ក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំថ្មី...