ព័ត៌មានជាតិ
វត្ថុបុរាណខ្មែរដ៏ល្អឯក ៥រូប ក្នុងចំណោមជាង ១០០រូប មកដល់កម្ពុជា ក្រោយបញ្ជូនពីអង់គ្លេស
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯក ចំនួន៥រូប ក្នុងចំណោម ជាង១០០រូប សាងពីថ្ម និងសំរឹទ្ធ បានបញ្ជូនពីប្រទេសអង់គ្លេស មកដល់មាតុភូមិកម្ពុជាវិញហើយ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងវប្បធម៌ នាថ្ងៃទី២៩ កញ្ញា បានឲ្យដឹងថា បន្ទាប់ពីបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាង...