ព័ត៌មានជាតិ
Update: រុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើកិច្ចចរចាជុំថ្មី នៅចុងខែនេះ
ម៉ូស្គូ៖ ប្រធានក្រុមចរចាររុស្ស៊ីលោក Vladimir Medinsky បានឲ្យដឹងថា គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើការចរចាទល់មុខគ្នាថ្មីមួយនៅថ្ងៃទី២៩-៣០ ខែមីនា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Medinsky ដែលជាជំនួយការរបស់ប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងនៅលើបណ្ដាញ Telegram ថា “ថ្ងៃនេះការចរចាមួយផ្សេងទៀតជាមួយអ៊ុយក្រែនតាមរយៈតំណភ្ជាប់វីដេអូ បានកើតឡើង។ ជាលទ្ធផល ភាគីទាំងពីរបានសម្រេចចិត្តជួបដោយផ្ទាល់នៅថ្ងៃទី២៩-៣០ ខែមីនា” ។ ទន្ទឹមនឹងនេះដែរ...