ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានដាក់ឲ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីសម្រួលក្នុងការធ្វើចត្តាឡីស័ក របស់អ្នកដំណើរជាតិ និងអន្តរជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១៕
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញឲ្យបុគ្គលិកបម្រើការងារនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន និងអាជីវកម្មដ្ឋានផ្សេងៗទៀត ត្រូវផ្តល់អត្តសញ្ញាណ មកឲ្យអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានរាល់ពេល សុំច្បាប់អនុញ្ញាតសម្រាកការងាររយៈ ពេលខ្លីដើម្បីវាយតម្លៃស្វែងរកពីការឆ្លងជំងឺកូវីដ១៩ជូនពួកគាត់ ។ តាមរយៈសេចក្តីជូនដំណឹងនាថ្ងៃ១ មិថុនា រដ្ឋបាលរាជធានីភ្នំពេញបានស្នើសុំឲ្យម្ចាស់សណ្ឋាគារ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ក្រុមហ៊ុននានា និងម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវផ្ដល់ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទមកអាជ្ញាធរមានសមត្ថកិច្ចនៅពេល បុគ្គលិករបស់ខ្លួនសុំការអនុញ្ញាតឈប់សម្រាក។...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ ឲ្យលោក អាយ ម៉ាស័រ ប្រធានក្រុមប្រឹក្សាភិបាលសណ្ឋាគារ កាស៊ីណូ ហ្គូដដេស អេន លីប៊ើធី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បិទសណ្ឋាគារជាបន្ទាន់ ដោយសារមានជនជាតិ៤នាក់ ដែលស្នាក់នៅទីនោះ រកឃើញឆ្លងជំងឺកូវីដ១៩។ លិខិតរបស់រដ្ឋបាលខេត្ត នាថ្ងៃ២៦ កុម្ភៈនេះ...