ព័ត៌មានជាតិ
កម្ពុជាត្រូវបានចាត់ទុកជាប្រទេសមានសត្វក្ងោកច្រើនជាងគេ ប្រមាណ ២-៣ពាន់ក្បាល
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជាត្រូវបានចាត់ទុកជាប្រទេសមានសត្វក្ងោកច្រើនជាងគេ ដែលមានប្រមាណចន្លោះពី ២០០០ ទៅ ៣០០០ ក្បាល។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ក្រសួងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា សត្វក្ងោកបៃតង ជាប្រភេទសត្វកម្រនៅលើពិភពលោក។ បច្ចុប្បន្ន ពិភពលោកមានសត្វក្ងោកចន្លោះ ១៥០០០ ទៅ ២០០០០ ក្បាលប៉ុណ្ណោះ។...