ភ្នំពេញ ៖ អង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំកម្ពុជា (WCS) បានជឿជាក់ថា ចំនួនសត្វខ្ទីងនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្នកំពុងថយចុះ ហើយទីជម្រកធម្មជាតិជាច្រើនកន្លែងរបស់វា រងការបាត់បង់បន្តិចម្តងៗ ជារៀងរាល់ឆ្នាំ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ អង្គការ WCS បានឲ្យដឹងថា សត្វខ្ទីង គឺជាថនិកសត្វ នៃពពួកគោសាទិស ស៊ីស្មៅ...
ភ្នំពេញ ៖ សត្វខ្ទីងញីមួយក្បាលបានស្លាប់ដោយសារ ការជាប់អន្ទាក់ដែលបានដាក់ នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឲ្យដឹងនាថ្ងៃ២៩ មិថុនា ថា កាលពីសប្តាហ៍មុនមានសត្វខ្ទីងមួយក្បាល រងរបួសនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយក្រុមការងារបានចុះទៅជួយសង្គ្រោះ ខណៈសត្វខ្ទីងនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ដោយនាងជិតដាច់ពោះស្លាប់ ហើយគ្មានកម្លាំងឈរបាន។ អង្គការបន្តថា “នាងបានបាត់បង់ផ្នែកខាងក្រោមនៃជើងខាងមុខរបស់នាងដោយសារអន្ទាក់។ ពេទ្យសត្វរបស់យើងបានដាក់ថ្នាំសន្លប់ ដូច្នេះគាត់អាចពិនិត្យនាងបាន ប៉ុន្តែគួរឲ្យសោកស្តាយ នាងក៏បានស្លាប់។...