Covid-19
សភាអាមេរិក អនុម័តសេចក្ដីព្រាងចុងក្រោយ នៃច្បាប់ជំនួយសង្គ្រោះជំងឺកូវីដ-១៩ ជាទឹកប្រាក់ ១,៩ទ្រីលានដុល្លារ
វ៉ាស៊ីនតោន៖ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក នៅថ្ងៃពុធម្សិលមិញនេះបានអនុម័ត សេចក្តីព្រាងចុងក្រោយនៃច្បាប់ជំនួយសង្គ្រោះ ដែលមានទឹកប្រាក់ចំនួន ១,៩ទ្រីលានដុល្លារអាមេរិក ដែលត្រូវបានបញ្ជូនទៅតុ របស់លោកប្រធានាធិបតីលោក ចូ បៃដិន ដើម្បីចុះហត្ថលេខា។ សភាដែលគ្រប់គ្រងដោយ គណបក្សប្រជាធិបតេយ្យ បានអនុម័តសេចក្តីព្រាងចុងក្រោយ ស្តីពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដោយសំឡេង ២២០-២១១ ស្ទើរតែនៅតាមបណ្តាជួរគណបក្ស។ ព្រឹទ្ធសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះ ដោយសម្លេងឆ្នោត ៥០-៤៩ កាលពីសប្តាហ៍មុន...