បរទេស៖ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅជិតព្រំដែនខ្លួនជាប់នឹងប្រទេសអាស៊ែបៃហ្សង់ នៅថ្ងៃសុក្រម្សិលមិញនេះ ស្របពេលមានភាពតានតឹងកើនឡើង រវាងប្រទេសទាំងពីរ ជុំវិញបញ្ហានានា រួមមានទាំងចំណងមិត្តភាព អាស៊ែបៃហ្សង់ជាមួយអ៊ីស្រាអែល។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា សមយុទ្ធយោធានោះ មានការចូលរួមដោយអង្គភាពរថពាសដែក និងអង្គភាពកាំភ្លើងធំ ក៏ដូចជាកូនដ្រូននិងឧទ្ធម្ភាគចក្រ ដោយចាប់ផ្តើមធ្វើឡើងនៅជិតច្រកព្រំដែន Poldasht និងច្រកព្រំដែន Jolfa ជាប់អាស៊ែបៃហ្សង់។ ក្រោយប្រធានាធិបតីអាស៊ែបៃហ្សង់...
បរទេស៖ ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ជាមួយកងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពណាតូ នៅថ្ងៃចន្ទនេះ ស្របពេលដែលប្រទេសជិតខាង គឺរុស្ស៊ីនិងបេឡារុស កំពុងតែធ្វើសមយុទ្ធទ្រង់ទ្រាយធំ បង្កឲ្យបណ្ដាប្រទេសលោកខាងលិចមានក្តីព្រួយបារម្ភ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន ដែលធ្វើសង្គ្រាមជាមួយពួកបះបោរគាំទ្រដោយរុស្ស៊ី តាំងពីឆ្នាំ២០១៤មកនោះ ជាយូរមកហើយបានស្វះស្វែងរកការដាក់បញ្ចូលគ្នាឲ្យកាន់តែសិទ្ធឡើង ជាមួយយោធាលោកខាងលិច...
បរទេស៖ អគ្គសេនាធិការអ៊ុយក្រែន បាននិយាយនៅពេលថ្មីៗនេះថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមធ្វើសហសមយុទ្ធយោធា នៅក្នុងប្រទេសអ៊ុយក្រែន ភាគខាងលិច នៅសប្ដាហ៍ក្រោយ ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពី បេឡារុសនិងរុស្ស៊ី បានធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដែលធ្វើឲ្យប្រទេសជិតខាង មានការព្រួយបារម្ភ។ តាមសេចក្តីរាយការណ៍ ល្បែងសង្គ្រាម Zapad-2021 នោះ ត្រូវបានប្រព្រឹត្តធ្វើឡើង នៅលើផ្នែកភាគខាងលិច នៃប្រទេសរុស្ស៊ីនិងបេឡារុស រួមមានទាំងទីតាំងដែលស្ថិតនៅ...
បរទេស៖ សមយុទ្ធយោធាដ៏ធំមួយ រវាងកងកម្លាំងនៃប្រទេសរុស្សី និងប្រទេសចិន ដែលបានធ្វើឡើងកាលពីសប្តាហ៍មុន នៅក្នុងតំបន់ភាគខាងជើង នៃប្រទេសចិនមានឈ្មោះថា Zapad/Interarction2021 នោះគឺត្រូវបានបញ្ចប់ទៅជា ផ្លូវការហើយនៅថ្ងៃនេះ។ ប្រទេសមហាអំណាចទាំងពីរ ត្រូវបានគេមើលឃើញថា ប្រទេសដែលមានសត្រូវ ជាសហរដ្ឋអាមេរិកដូចគ្នា ដូចនេះពួកគេបានបង្ហាញជំនឿចិត្តថា ទំនាក់ទំនងទ្វេរភាគី រវាងគ្នានេះគឺជា ប្រយោជន៍ដ៏ល្អមួយផ្សេងទៀត លើសពីកិច្ចសហប្រតិបត្តិការ។ គួរឲ្យដឹងដែរថា សមយុទ្ធយោធាដែលមានរយៈពេល ៥ថ្ងៃនេះ...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃអង្គារបានឲ្យដឹងថា ប្រទេសចិន និងប្រទេសរុស្សី បានចូលរួមគ្នាក្នុងការបើកកិច្ចការងារ ធ្វើសមយុទ្ធយោធា មួយនៅភាគពាយព្យ នៃប្រទេសចិន។ សមយុទ្ធយោធានេះ ត្រូវបានគេមើលឃើញដែរថា នឹងមានការចូលរួមពីសំណាក់ កងទ័ពជើងគោក និងកងទ័ពអាកាសរបស់ប្រទេសទាំងពីរ ហើយវានឹងត្រូវបន្តរហូត ទៅដល់ថ្ងៃសុក្រនេះនៅក្នុងតំបន់ Ningxia Hui របស់ប្រទេសចិនដែល ជាតំបន់មានព្រំប្រទល់ជាប់នឹងខេត្ត Xinjiang...
បរទេស៖ ទីភ្នាក់ងាសារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមសមយុទ្ធយោធាដំបូង នៅក្នុងអង្គារសប្ដាហ៍នេះ បើទោះជាមានការ ព្រមានពីកូរ៉េខាងជើងថា សមយុទ្ធនឹងធ្វើឲ្យប៉ះពាល់ដល់ ចំណងមិត្តភាពអន្តរកូរ៉េក៏ដោយ។ សមយុទ្ធ ដែលមានឈ្មោះថា ការបណ្ដុះបណ្ដាលបុគ្គលិក គ្រប់គ្រងវិបត្តិ គឺត្រូវបានគេបង្កើតឡើង ដើម្បីពិនិត្យមើលការ ត្រៀមលក្ខណៈរបស់សម្ពន្ធមិត្ត ក្នុងការឆ្លើយតបចំពោះរឿងរ៉ាវ អាចកើតមានណាមួយ ហើយនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃសុក្រ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារបានឲ្យដឹងថា យោធាជប៉ុនអាមេរិក និងបារាំងបានចាប់ផ្តើម ធ្វើសមយុទ្ធយោធាចាប់ពីថ្ងៃនេះ ទៅនៅត្រង់ចំណុចភាគនិរតី របស់ប្រទេសជប៉ុន ក្នុងពេលដែលភាពព្រួយបារម្ភ ជាមួយនឹងចិនកាន់ តែខ្លាំងឡើងនៅក្នុងតំបន់។ ប្រភពដដែលបានឲ្យដឹងដែរថា នាវាចម្បាំងរបស់ប្រទេសអូស្ត្រាលី ក៏បានចូលរួមនៅក្នុងសមយុទ្ធនេះផងដែរ ហើយជឿជាក់ថាវា នឹងអូសបន្លាយរយៈពេលមួយសប្តាហ៍ ដែលមានរួមបញ្ចូលទាំងកងកម្លាំងអាកាស ជើងទឹក និងជើងគោកដែល ភាគច្រើនមានប្រភពមកពីប្រទេសចំនួន៣។ សមយុទ្ធយោធានេះ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សយានៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសរុស្សីគឺបានចាប់ផ្តើម ធ្វើសមយុទ្ធយោធា របស់ខ្លួនហើយក្នុងទ្រង់ទ្រាយធំ ស្ថិតនៅក្នុងតំបន់ Crimea ក្នុងពេលដែលស្ថានភាពតាន តឹងនៅតែបន្តនៅឡើយជាមួយនឹងអ៊ុយក្រែន ។ នៅក្នុងសេចក្តីថ្លែងការណ៍ មួយដោយក្រសួងការពារជាតិ បានបញ្ជាក់ថា លោករដ្ឋមន្ត្រីក្រសួងការពារ Sergei Shoigu ក៏បានធ្វើដំណើរអញ្ជើញមកដល់ ទីតាំងធ្វើសមយុទ្ធផងដែរ ដោយមានការចូលរួមពីសំណាក់កងទ័ព នៃតំបន់ភាគខាងត្បូងនៃប្រទេស។...
បរទេស៖កាលពីថ្ងៃចន្ទម្សិលមិញនេះ កងកម្លាំងកងទ័ពជើងទឹករបស់ប្រទេសចិន បានបញ្ជាក់ថាក្រុមនាវាផ្ទុកយន្តហោះចម្បាំងមួយក្រុម របស់ខ្លួនដែលកំពុងប្រតិបត្តិការ នៅក្បែរកោះតៃវ៉ាន់នោះនឹងបន្តធ្វើបែបនេះជាញឹក ញាប់បន្ថែមទៀតជាលក្ខណៈសមយុទ្ធយោធា ក្នុងពេលដែលភាពតានតឹង រវាងភាគីទាំងពីរហាក់ដូចជា មិនទាន់មាន ភាពធូរស្រាលនៅឡើយ។ ប៉ុន្មានខែចុងក្រោយនេះកោះតៃវ៉ាន់ បានធ្វើការរិះគន់ ជាច្រើនមែនទែនចំពោះ វត្តមាននិងសកម្មភាពយោធារបស់ចិន នៅក្បែរដែនកោះរបស់ខ្លួនទោះបី ជាបានដឹងហើយថាចិនមិនដែលបោះបង់ចោលនូវគំនិត ចង់ក្តោបក្តាប់ មកលើទឹកដី កោះតៃវ៉ាន់នោះឡើយ។ ជាការឆ្លើយតបកងកម្លាំងកងទ័ពជើងទឹកចិន បាននិយាយថា ក្រុមនាវាចម្បាំងរបស់ខ្លួនដែលដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំងដំបូងបំផុត...