ព័ត៌មានអន្តរជាតិ
យន្ដហោះចម្បាំងរុស្ស៊ី ស្ទាក់ដំណើរយន្ដហោះ ទម្លាក់គ្រាប់យុទ្ធសាស្រ្តអាមេរិក ២គ្រឿង លើសមុទ្រប៉ាល់ទិក
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរបស់រុស្ស៊ីមួយគ្រឿង បានអមដំណើរយន្តហោះទម្លាក់ គ្រាប់បែកយុទ្ធសាស្ត្រអាមេរិកចំនួន ២ គ្រឿង នៅលើសមុទ្របាល់ទិកកាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងថា ប្រព័ន្ធត្រួតពិនិត្យដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅអាកាសចំនួន ២ ដែលកំពុងខិតជិតព្រំដែនរុស្ស៊ីលើដែនទឹក អព្យាក្រឹតនៃសមុទ្របាល់ទិក ហើយយន្តហោះចម្បាំង Su-27 ក៏បានចេញប្រតិបត្ដិការជាការឆ្លើយតប។ នាវិកនៃយន្តហោះរុស្ស៊ីបានកំណត់ គោលដៅជាយន្តហោះ...