ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរកម្ពុជា កំពុងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចទូរទស្សន៍បាយ័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត អំពីព្រឹត្តិការណ៍២០កុម្ភៈ ទាក់ទងករណីជំងឺកូវីដ១៩៕
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹតលេខ ១២៨ អនក្រ.បក ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជម្ងឺនៅតាមច្រកទ្វាចេញចូល ។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅកាន់លោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនថ្មីប្រចាំនៅកម្ពុជា ថា ហ្វីលីពីន អាចមកដាក់ទុនវិនិយោគ នៅក្នុងកម្ពុជាតាមរយៈការដាក់ទុនលើផ្នែកម៉ាស៊ីនកិនស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដាញទិញស្រូវស្តុកទុក ដើម្បីនាំចេញទៅ ប្រទេសហ្វីលីពីន។នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន ។...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យស្ដីពី កែសម្រួលអត្រាអាករពិសេស លើមុខទំនិញរថយន្ដមួយចំនួន ។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បេសកកម្ម អ្នកសារព័ត៌មានពិតជាមានសារសំខាន់ ក្នុងការចូលរួមចំណែកលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុ ស្ស ការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព ជាពិសេស ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ឲ្យរួចផុតពីការយាយីនៃជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនាពេលបច្ចុប្បន្ន។ តាមរយៈសារលិខិតក្នុងឱកាស «ទិវាវិទ្យុពិភពលោក»...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសពីការសម្រេចអនុញ្ញាត ឲ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ១៩ Sinovac របស់ចិន និង វ៉ាក់សាំង AstraZeneca របស់អង់គ្លេស ក្នុងលក្ខខណ្ឌប្រើប្រាស់បន្ទាន់។ សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា«ដោយទទួលការយល់ព្រមដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យកូនប្រុសទាំង៣នាក់របស់សម្ដេច ,រដ្ឋមន្រ្តីវ័យក្មេង,មេបញ្ជាការកងទ័ព ,កូនរដ្ឋមន្ដ្រី ,កូនអ្នកធំ និងអ្នកសារព័ត៌មាន ត្រូវបានចាក់វ៉ាក់សាំងការជំងឺកូវីដ-១៩មុនគេ។ ជាមួយគ្នានេះ ដែរសម្ដេចតេជោក៏បានប្រកាសឈប់ឆ្លើយតបជាមួយក្រុមឆ្កែកាច(ក្រុមប្រឆាំង)ជុំវិញបញ្ហាវ៉ាក់សាំងកូវីដ-១៩ ដែលមិត្តចិនប្រគល់ឲ្យកម្ពុជានាពេលនេះផងដែរ។ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យក្រុមអ្នកគាំទ្រ របស់សម្ដេច ឲ្យឈប់រំលឹកដល់ ឈ្មោះក្រុមឆ្កែកាច(ក្រុមប្រឆាំង) ។