ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានសម្តែងការហួសចិត្តជាខ្លាំង ក្រោយពីរបបយោធាមីយ៉ាន់ម៉ា ឬភូមា បានអនុវត្តទោសប្រហារជីវិត ទៅលើសកម្មជនប្រឆាំង៤រូប ដែលមាននិន្នាការគាំទ្រ លោកស្រី អ៊ុង ស៊ានស៊ូជី ដោយសម្តេចបានអះអាងថា ក្រោយពីការកាត់ទោសបែបព្រៃផ្សៃនេះ គឺស្ថានការណ៍នៅមីយ៉ាន់ម៉ា សព្វថ្ងៃនេះ កាន់តែអាក្រក់ ជាងមុន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងថា អាស៊ាន បាននិងកំពុងធ្វើការ យ៉ាងស្វិតស្វាញ ដើម្បីបញ្ចប់ក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង (COC) ដែលប្រកបដោយអត្ថន័យ និងប្រសិទ្ធភាព ដោយអនុលោម តាមច្បាប់អន្តរជាតិ ។ ក្នុងឱកាសអញ្ជើញ បើកកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញមកអះអាង បញ្ជាក់សារជាថ្មីទៀតថា សាមគ្គីភាពរវាង កម្ពុជា-វៀតណាម គឺមិនអាចបំបែកបំបាក់គ្នាបានឡើយ ខណៈទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរឈានដល់ជាង ១០ពាន់លានដុល្លារ ដែលជាទំហំមួយដ៏ធំ។ ក្នុងឱកាសអនុញ្ញាតឲ្យ លោកស្រី ង្វៀន ធីថាញ់ សមាជិកាគណៈកម្មាធិការ កណ្តាល បក្សកុម្មុយនីស្តវៀតណាម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យរដ្ឋមន្រ្តីការបរទេសបង់ក្លាដែស ចូលជួបសម្ដែងការគួរ និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំដល់ភាគីពាក់ព័ន្ធ ត្រូវបន្តជំរុញការ អនុវត្តក្របខណ្ឌ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យទេសចរណ៍ ព្រមទាំងយុទ្ធសាស្ត្រនានាបានដាក់ចេញ ក្នុងការជំរុញសន្ទុះ នៃវិស័យទេសចរណ៍ ឲ្យប្រសីរឡើងវិញ។ ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងាររបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ក្នុងមួយទសវត្សរ៍ចុងក្រោយ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រសិនបើអគ្គិសនីកម្ពុជា មិនទទួលធានារ៉ាប់ពីសំណាក់ រាជរដ្ឋាភិបាលនោះទេ នឹងធ្វើឲ្យខាតបង់ ព្រោះបើសិនដំឡើងថ្លៃអគ្គិសនី ធ្វើឲ្យសណ្ឋាគារទាំងឡាយ នឹងជួបផលវិបាក ខណៈតម្លៃប្រេងបន្ដឡើងថ្លៃផងដែរ។ ក្នុងពិធីបិទសន្និបាតបូក សរុបការងារវិស័យទេសចរណ៍ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ថ្លែងថា វិបត្តិកូវីដ-១៩...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្ត ត្រូវចាត់វិធានការម៉ឺងម៉ាត់បំផុតចំពោះជនទាំងឡាយណាបង្កភាពអនាធិបតេយ្យលើដងផ្លូវ ឬប្រមូល ផ្តុំតវ៉ាធ្វើបាតុកម្មបិទផ្លូវសាធារណៈដោយខុសច្បាប់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី ស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានឯកភាពឱ្យរថយន្តចង្កូតស្ដាំដែលមានស្រាប់ក្នុងព្រះរាជាណា ចក្រកម្ពុជា ចរាចរជាប្រក្រតីដោយពុំចាំបាច់ធ្វើការកែពីចង្កូតស្ដាំទៅចង្កូតឆ្វេង ប៉ុន្តែតម្រូវឱ្យម្ចាស់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា គិតមកដល់ពេលនេះ សប្បុរសជន បានចូលរួមបរិច្ចាគ ក្នុងយុទ្ធនាការបោសសំអាតមីន នៅកម្ពុជា មានទឹកប្រាក់ចំនួន ១៥ ៦១៤ ៩១០ដុល្លារ និងប្រាក់រៀលចំនួន ១៩០ ៨០០ ០០០រៀល។ យោងតាមគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឲ្យក្រុមប្រឆាំងមួយចំនួន ដែលតែងតែបើកការ វាយប្រហារ មកលើរាជរដ្ឋាភិបាល តាមរយៈបណ្ដាញសង្គម ចំពោះបញ្ហាជំនន់ទឹកភ្លៀង នៅក្នុងទីក្រុងភ្នំពេញ និងសភាពផ្លូវថ្នល់មួយចំនួនថា គឺជាការវាយប្រហារ ខុសគោលដៅ និងធ្វើឲ្យចំណេញ រាជរដ្ឋាភិបាលទៅវិញទេ ។ ឆ្លើយតបទៅនឹងការបង្ហោះ នៅលើបណ្ដាញសង្គម ពីសំណាក់ក្រុមប្រឆាំងមួយចំនួន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការព្រមានអំពីការខាតបង់ នៃអគ្គិសនីដែលបណ្ដាលមកពីសង្គ្រាម រុស្ស៊ីនិងអ៊ុយក្រែន។ ក្នុងន័យនេះ សម្ដេចតេជោ ចង់សំដៅពីការកើនឡើង នៃតម្លៃប្រេងឥន្ធនៈ ដែលជាប្រភព នៃការបង្កើតអគ្គិសនី សម្រាប់ការប្រើប្រាស់ ។ ជាមួយនឹងការព្រមាននេះ សម្ដេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងស្ថាប័នរដ្ឋទាំងអស់ ខិតខំសន្សំសំចៃ...