ភ្នំពេញ ៖ រកឃើញមនុស្សទី២លានហើយ បានទៅចាក់វ៉ាក់សាំងកូវីដ១៩ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ដែលនឹងត្រូវទទួលបានរង្វាន់ លើកទឹកចិត្តចំនួន១០លានរៀល ។ អ្នកចាក់ទី២លាននេះ បានទៅលើស្រ្តី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការិនីរោងចក្រ។ នេះបើតាមការបង្ហាញក្នុងហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើរសារអបអរសាទរខួបលើកទី១៥៨ នៃទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ ” ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់ របស់សង្គមជាតិ ” ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សម្ដេចមិនអាចចូលរួមបុណ្យខួបមួយឆ្នាំ នៃមរណភាពម្តាយក្មេក បានដោយជាប់ធ្វើចត្តាឡីស័ក ។ តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា “ថ្ងៃនេះជាបុណ្យខួបមួយឆ្នាំនៃមរណ ភាពម្តាយក្មេកខ្ញុំកូនចៅរៀបចំ បានបែបនេះ។...
ភ្នំពេញ ៖ នៅថ្ងៃបុណ្យវិសាខបូជា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនពរជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខ និងរីកចម្រើន ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្ងៃទី២៦ មេសា...
ភ្នំពេញ៖ ប្រជាពលរដ្ឋ និងកម្មករ កម្មការីនីរោងចក្រ ប្រមាណ២ម៉ឺនគ្រួសារ រស់នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ដែលត្រូវបានអាជ្ញាធរបង្ខំចិត្ត បិទខ្ទុបភូមិដ្ឋាន ទទួលបានអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាបន្តបន្ទាប់ តាមរយៈអាជ្ញាធរ ដើម្បីរំលែកការលំបាក ខណៈពេលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ តាមបន្ទប់ជួល ក្នុងការចូលរួមកាត់បន្ថយ នូវការឆ្លងរាលដាល...
កំពង់ចាម ៖ ថេបប្លេត ១៤០គ្រឿង អំណោយសម្ដេចតេជោ ហ៊ុន សែន តាមរយៈលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នាថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១ បានផ្ដល់ជូនមន្ត្រីសុខាភិបាលចំនួន ៤ ខេត្ត សម្រាប់សម្រួលក្នុងការងារចុះបញ្ជីឈ្មោះ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីត-១៩។...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យរៀបចំដាក់អ្នកជំងឺកូវីដ១៩កម្រិតស្រាលព្យាបាលនៅតាមផ្ទះប្រសិនបើការចម្លងក្នុងសហគមន៍មិនទាន់ថមថយ។ តាមរយៈសារសំឡេងនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងករណីអ្នកជំងឺកូវីដ-១៩ មានចំនួនច្រើន ហើយមន្ទីរពេទ្យមិនមានកន្លែងទទួលព្យាបាលបាននោះ វិធានការចំពោះមុខ គឺតម្រូវឱ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះវិញសម្រាប់អ្នកជំងឺស្រាល ហើយសម្រាប់អ្នកជំងឺកូវីដ-១៩ដែលមានសភាពធ្ងន់គឺព្យាបាលនៅតាមមន្ទីពេទ្យ។
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្ដេជ្ញាចិត្តធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយអ្នកបន្ដវេនពីលោក ង្វៀង សួនហ៊្វុក (Nguyen Xuan Phuc) ដែលត្រូវបានតែងតាំង ជាប្រធានាធិបតីថ្មី របស់វៀតណាម ដើម្បីលើកកម្ពស់ភាពជាដៃគូ យូរអង្វែង ជាពិសេសនោះ ជម្នះរាល់ប្រឈមនានា ដែលជួបប្រទះបណ្ដាលមក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំឲ្យភាគីពាក់ព័ន្ធ រៀបចំទីតាំងឲ្យបានត្រឹមត្រូវ ដើម្បីចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនអ្នកលក់ត្រី បន្លែសាច់ តាមទីផ្សារ (ក្រៅប្រព័ន្ធជាពិសេស) ហើយក៏ត្រូវរៀបចំចាក់ វ៉ាក់សាំងជូន អ្នករត់កង់បី តាក់ស៊ី និងអ្នកដឹកជញ្ជូនតាមអនឡាញ ព្រោះពួកគាត់មានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីដ-១៩ ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយ: លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានអនុញ្ញាតឲ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន...