ភ្នំពេញ៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ ដូសទី៥ នៅវិមានរដ្ឋសភាដែលរៀបចំ ដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។ ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ទៅចាក់វ៉ាក់សាំងដូសជំរុញ ឱ្យបានគ្រប់គ្នាៗ...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានបញ្ជាក់ថា នៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន នឹងរៀបចំមហាសន្និបាតអាយប៉ា និងជំនួបកំពូលអាស៊ាន ។ ការបញ្ជាក់របស់សម្តេច ហេង សំរិន ខណៈអនុញ្ញាតឲ្យលោក បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតថ្មីឡាវប្រចំាកម្ពុជា...
ភ្នំពេញ៖ សម្តេច ហេង សំរិន ស្នើដល់បេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់រក្សាឱ្យបាននូវស្មារតីសាមគ្គី ឯកភាពគ្នាខ្ពស់ដើម្បីជ័យជម្នះក្នុងការបោះឆ្នោត។ តាមរយៈ បណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៩មករាសម្តេហេង សំរិន ប្រធានរដ្ឋសភានិងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានធ្វើការអំពាវនាវដល់បេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ទំាងអស់រក្សាឱ្យបាន នូវស្មារតី សាមគ្គីឯកភាពគ្នាខ្ពស់ ក្នុងដំណើរឆ្ពោះទៅយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត ដើម្បីធានាថា គណបក្សត្រូវតែឈ្នះសម្រាប់ការដឹកនាំឃុំ-សង្កាត់ អាណត្តិទី៥ បន្តទៀត។ សម្តេចហេង...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានជំរុញ ដល់ឯកអគ្គរាជទូតកម្ពុជា ដែលត្រូវបំពេញបេសកកម្មការទូត នៅក្រៅប្រទេស ត្រូវតម្កល់ប្រយោជន៍ជាតិជាធំ បើទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារ និងលើកតម្លៃជាតិជានិច្ច។ សម្តេចបានលើកឡើងថា ក្នុងនាមជាឯកអគ្គរាជទូត ត្រូវបង្ហាញនិងប្រកាន់ខ្ជាប់ នូវអត្តសញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ផ្សព្វផ្សាយ ឲ្យបរទេសស្គាល់កម្ពុជាបានច្បាស់ ទាំងផ្នែកសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ...
ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាត មន្រ្តីសង្ឃទូទាំងប្រទេស លើកទី២៩ នៅសាលសន្និសីទចតុមុខ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះបានសំណូមពរ ដល់ពុទ្ធសាសនិកជន ទាំងអស់ រួមគ្នា ប្រតិបត្តិតាមព្រះពុទ្ធ ឱវាទរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ ឲ្យបានខ្ជាប់ខ្ជួន តាមតួនាទី និងភារកិច្ចរបស់ខ្លួន...
ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា មានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ទើបមានថ្ងៃនេះ ។ ការថ្លែងរបស់សម្តេច ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៣ ទិវាកំណើត “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា”។ ថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃបង្កើតចលនាមហាជនស្នេហាជាតិ ឈ្មោះថា “រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា” ដែលក្រោយមកបានប្តូរឈ្មោះជា...
ភ្នំពេញ៖ លោកម៉ាទីន វែវរ៉ា (Martin Vavra) ឯកអគ្គរដ្ឋទូតឆែកថ្មី ប្រចាំកម្ពុជា បានសន្យាជំរុញអ្នកវិនិយោគខ្លួន មកបណ្តាក់ទុននៅកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត ។ ការសន្យានេះ ឆ្លើយតបតាមសំណូមពរសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសសម្តេច អនុញ្ញាតឲ្យចូលជួប សម្តែងការគួរសម នៅព្រឹកថ្ងៃ២៩ វិច្ឆិកា ។...
ភ្នំពេញ៖ លោក ផាកទ្រីក ម៉ាហហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានធ្វើការ អបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនពលរដ្ឋបានក្នុងកម្រិតខ្ពស់ និងឈានដល់ការបើកដំណើរការសកម្មភាព សង្គមនិងសេដ្ឋកិច្ច ជាបណ្តើរៗឡើងវិញ។ ការឱ្យដឹងបែបនេះ ក្នុងឱកាស សម្តេច ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យលោកPatrick...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានបញ្ជាក់ថា អស់រយៈពេល ២៨ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញបានចូលរួមលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងឱកាសអបអរសាទរទិវា រំលឹកខួប២៨ឆ្នាំ នៃថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ សម្តេច ហេង សំរិនប្រធានរដ្ឋសភា បានលើកឡើងថា ថ្ងៃទី២៤ ខែ កញ្ញានេះជាខួប២៨ឆ្នាំ (១៩៩៣-២០២១) នៃថ្ងៃប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ...
ភ្នំពេញ ៖ ថ្លែងទៅកាន់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ (អាយប៉ា) តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី២៣ សីហា ២០២១ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ស្ថិតក្នុងកាលៈទេសៈ បច្ចុប្បន្ន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល ត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការជំរុញសន្ទុះនៃកំណើន សេដ្ឋកិច្ចឱ្យងើបឡើងវិញ នៅក្រោយវិបត្តិជំងឺកូវីដ-១៩...