ព័ត៌មានជាតិ
សហជីព ដាក់តួលេខ២១៥ដុល្លារ សម្រាប់ចរចា កំណត់ប្រាក់ខែ កម្មករ ឆ្នាំ២០២៣
ភ្នំពេញ ៖ សម្រាប់លទ្ធផល នៃការចរចាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ភាគីសហជីព បានដាក់តួលេខចំនួន២១៥ដុល្លារ សម្រាប់ការចរចាបន្តទៀត ខណៈភាគីនិយោជករក្សាតួលេខ១៩៤ដដែល ។ នេះបើតាមលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព...