បរទេស៖ បណ្ដាមេដឹកនាំសហភាពអឺរ៉ុប បានជំរុញប្រទេសរុស្ស៊ីឲ្យវិលចូល ធ្វើកិច្ចពិភាក្សាសន្តិភាព ជាមួយអ៊ុយក្រែន និងបានធ្វើការគម្រាមដាក់ ទណ្ឌកម្មមិនធ្លាប់មាន ពីមុនលើទីក្រុងមូស្គូ ប្រសិនបើកងកម្លាំង ប្រដាប់អាវុធរុស្ស៊ីឆ្លងព្រំដែន។ ការព្រមាននេះ គឺត្រូវបានធ្វើឡើង នៅចុងបញ្ចប់នៃជំនួបកំពូល សហភាពអឺរ៉ុបមួយ កាលពីថ្ងៃសុក្រ។ ការអំពាវនាវរបស់សហភាពអឺរ៉ុប ឲ្យវិលត្រឡប់មករកតុចរចាគ្នានេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលរុស្ស៊ីនិយាយថា ខ្លួនទើបបានប្រគល់ឯកសារ ព្រាងឲ្យទៅសហរដ្ឋអាមេរិក ដោយគូសបង្ហាញពីការរៀបចំសន្តិសុខ...
បរទេស៖ប្រទេសអ៊ីតាលីនិងប្រទេសបារាំង នៅថ្ងៃសុក្រនេះ បានចុះហត្ថលេខាលើសន្ធិសញ្ញាមួយ ដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគី និងពង្រឹងបន្ថែមនូវសហប្រតិបត្តិការរបស់ខ្លួនជាមួយអឺរ៉ុប ស្របពេលដែលកិច្ចការការទូតសហភាពអឺរ៉ុប កំពុងត្រូវបានតេស្តដោយការចាកចេញរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel។ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី លោក Mario Draghi និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានសរសេរឈ្មោះលោកនៅលើកិច្ចព្រមព្រៀងថ្មី ដែលធ្វើឡើងនៅក្នុងវិមាន Quirinale នៃទីក្រុងរ៉ូម...
បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃពុធនេះ បានជំរុញឲ្យប្រទេសអាមេនី និងអាស៊ែបៃហ្សង់ ឲ្យដកកងទ័ពខ្លួននិងគោរពបទឈប់បាញ់គ្នា ដែលបានព្រមព្រៀង កាលពីថ្ងៃមុន ក្រោយមាន សេចក្តីរាយការណ៍ថា ទាហានអាស៊ែបៃហ្សង់ចំនួន៧នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងជម្លោះព្រំដែន។ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel បានធ្វើការពិភាក្សា អំពីស្ថានភាពនោះ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយជាមួយមេដឹកនាំ របស់ប្រទេសអាមេនីនិងប្រទេសអាស៊ែបៃហ្សង់ គឺលោក Ilham Aliyev និងលោក Nikol Pashinyan ព្រមទាំងស្នើឲ្យបញ្ឈប់ភាពតានតឹងបន្ទាន់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១បានឲ្យដឹងថា សហភាពអឺរ៉ុប ក៏បានលើកឡើងជាថ្មី អំពីសំណើរបស់ខ្លួន សុំធ្វើការងារជាមួយប្រទេសទាំងពីរ ដើម្បីបំបាត់ភាពតានតឹង ដែលកើតមានជាយូរមកហើយ រវាងប្រទេសទាំងពីរនោះ។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាលើ បទឈប់បាញ់នៅតាមព្រំដែន ក្រោយប្រទេសរុស្ស៊ីជំរុញពួកគេ ឲ្យដកថយចេញពីការប្រឈមមុខដាក់គ្នា បន្ទាប់ពីមានការប៉ះទង្គិចគ្នាបណ្ដាលឲ្យមានអ្នកស្លាប់ ចាប់តាំងពីមានសង្គ្រាម មួយកាលពីឆ្នាំមិញ ជុំវិញតំបន់ Nagorno-Karabakh ដែលបានសម្លាប់មនុស្សតិចបំផុត៦.៥០០០នាក់។ ប្រែសម្រួល៖ ប៉ាង កុង
បរទេស៖ សហភាពអឺរ៉ុប កំពុងតែពិចារណាដាក់ទណ្ឌកម្ម លើអាកាសយានដ្ឋាន ចម្បងរបស់ប្រទេសបេឡារុស ក្នុងគោលបំណងធ្វើឲ្យ កាន់តែលំបាកឡើងដល់ ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការនាំយកជនអន្តោប្រវេសន៍ចូល និងបង្កឲ្យមានវិបត្តិកាន់តែខ្លាំង នៅតាមតំបន់ព្រំដែន របស់សហភាពអឺរ៉ុប នេះបើតាមសម្តីមន្ត្រីការទូតពីររូប និយាយនៅថ្ងៃព្រហស្បតិ៍នេះ។ សហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសបេឡារុស ពីបទជំរុញលើកទឹកចិត្ត ជនអន្តោប្រវេសន៍ ឲ្យចូលមកក្នុងទឹកដីខ្លួន បន្ទាប់មកជំរុញពួកគេរាប់ពាន់នាក់ ឲ្យឆ្លងចូលក្នុងប្រទេសប៉ូឡូញ...
បរទេស៖ ប្រធានគណៈប្រតិភូ រដ្ឋសភាសហភាពអឺរ៉ុប ក្នុងដំណើរទស្សនកិច្ចផ្លូវការ ដំបូងមកកាន់កោះតៃវ៉ាន់ បាននិយាយប្រាប់នៅថ្ងៃព្រហស្បតិ៍ថា វាជាពេលវេលាដ៏ខ្ពង់ខ្ពស់ សម្រាប់សហភាពអឺរ៉ុប ដើម្បីបង្កើតសហប្រតិបត្តិការ ជាមួយកោះតៃវ៉ាន់ ដែលជាកោះមួយត្រូវបានអះអាង កម្មសិទ្ធិថាជាទឹកដីខ្លួន។ សមាជិករដ្ឋសភា៣រូប មកពីគណៈកម្មការរដ្ឋសភាសហភាពអឺរ៉ុប ទទួលបន្ទុកការជ្រៀតជ្រៀត កិច្ចការបរទេសក្នុងដំណើរការ លទ្ធិប្រជាធិបតេយ្យ បានជួបគ្នាជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន ក្នុងថ្ងៃទី២...
បរទេស៖ រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បានស្នើឲ្យសហភាពអឺរ៉ុប ចាប់ផ្តើមឲ្យបានលឿន នូវកិច្ចពិភាក្សាជំនួញ ក្រោយសហភាពអឺរ៉ុប បានប្តេជ្ញាស្វះស្វែងឲ្យមាន កិច្ចពិភាក្សាជំនួញមួយ ជាមួយតៃវ៉ាន់ ជារឿងដែលទីក្រុងតៃប៉ិ អន្ទះសាររង់ចាំជាយូរមកហើយ។ សហភាពអឺរ៉ុប បានដាក់បញ្ចូលកោះតៃវ៉ាន់ នៅលើបញ្ជីដៃគូជំនួញរបស់ខ្លួន សម្រាប់កិច្ចព្រមព្រៀង វិនិយោគទ្វេភាគីដ៏ធំមួយ នៅក្នុងឆ្នាំ២០១៥ គឺមួយឆ្នាំមុនពេលលោកស្រី ប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវិន...
ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានលើកឡើងថា សហភាពអឺរ៉ុប (EU) នឹងរៀបចំកិច្ចប្រជុំកំពូល ការពារជាតិនៅឆ្នាំក្រោយ អំឡុងពេលដែលប្រធានាធិបតីបារាំង ជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប។ ស្ថានការណ៍នៅអាហ្វហ្គានីស្ថាន និងការដួលរលំយ៉ាងឆាប់រហ័ស របស់រដ្ឋាភិបាលនៅទីនោះ ទាមទារឱ្យសហភាពអឺរ៉ុប បង្កើនការការពាររបស់ខ្លួន លោកស្រី von der...
បរទេស៖ រដ្ឋាភិបាលអង់គ្លេស តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃពុធថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងទាំងស្រុង មកពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នឹងមិនចាំបាច់ធ្វើចត្តាឡីស័ក ក្នុងពេលចូលក្នុងប្រទេសអង់គ្លេស ចាប់ពីខែក្រោយទៅ។ រដ្ឋមន្ត្រីគមនាគមន៍ លោក Grant Shapps បានមានប្រសាសន៍ថា អ្នកចាក់វ៉ាក់សាំងរួចមកពីប្រទេសទាំងនោះ អាចចូលមកក្នុងប្រទេសអង់គ្លេសដោយត្រង់ ដោយគ្មានការចំណាយរយៈពេលពេញ ១០ នៅកន្លែងធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃចន្ទ។ ចំណែកពលរដ្ឋអង់គ្លេស...
បរទេស៖ សហភាពអឺរ៉ុប បានទទួលយកផែនការស្តារសេដ្ឋកិច្ច នៃរដ្ឋជាសមាជិកចំនួន១២ កាលពីថ្ងៃចន្ទ ដោយផ្តល់ឲ្យពួកគេនូវភ្លើងខៀវ ដើម្បីប្រើប្រាស់មូលនិធិសហភាពអឺរ៉ុប ជំរុញបង្កើនសេដ្ឋកិច្ចខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែងយកឈ្នះ ឥទ្ធិពលការរាតត្បាតនៃជម្ងឺកូវីដ១៩ លើសេដ្ឋកិច្ច។ ក្រុមរដ្ឋមន្ត្រីការបរទេសនៃសហភាពអឺរ៉ុប បានអនុម័តចំពោះផែនការ របស់ប្រទេសអូទ្រីស ប៊ែលហ្ស៊ិក ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ក្រិក អ៊ីតាលី ឡាតវី លុចហ្សំបួរ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា វិទ្យាស្ថានជាតិឥណ្ឌា Serum និងក៏ជាអ្នកផលិតវ៉ាក់សាំង ធំបំផុតលើលោកផងដែរនោះ បានធ្វើការស្នើសុំទៅកាន់ សហភាពអ៊ឺរ៉ុបហើយដើម្បីឲ្យ អាចទទួលស្គាល់ នូវវ៉ាក់សាំងរបស់ខ្លួន ដែលមានឈ្មោះថា Covishield។ ការអំពាវនាវនេះបានធ្វើឡើង នៅបន្ទាប់ពីមានរបាយការណ៍ ចេញផ្សាយថា Covishield គឺនៅមិនទាន់អាចទទួលស្គាល់ដោយ សហភាពអឺរ៉ុបឡើយនៅក្នុង ដំណើរការចេញលិខិតធ្វើដំណើរឬហៅថា Digital Green...