ព័ត៌មានជាតិ
លោក អូន ព័ន្ធមុនីរ័ត្ន ប្រាប់រដ្ឋមន្ដ្រីកសិកម្មថា ការឡើងថ្លៃជ្រូករស់ ដោយសារកង្វះយន្ដការប្រកួតប្រជែង
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា ការកើនឡើងថ្លៃជ្រូករស់មួយផ្នែកបង្កឡើងដោយកង្វះយន្ដការប្រកួតប្រជែងប្រកបដោយតម្លាភាព រវាងក្រុមហ៊ុននាំចូលជ្រូករស់សម្រាប់ផ្គត់ផ្គង់មកប្រទេសកម្ពុជា។ ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើលិខិតជូន...