ព័ត៌មានជាតិ
នាយករដ្ឋបាល សាលាខណ្ឌព្រែកព្នៅ ដឹកនាំកម្លាំងវាយបំផ្លាញសំណង់ របស់ពលរដ្ឋលើដីចិញ្ចឹមត្រី យ៉ាងកម្រោល និងបំពានសេចក្ដីសម្រេច របស់តុលាការ
ភ្នំពេញ៖សេចក្ដីរាយការណ៍បានឲ្យដឹងថា នាយករដ្ឋបាលសាលាខណ្ឌព្រែកព្នៅ ដឹកនាំកម្លាំងចុះវាយបំផ្លាញ របងសម្គាល់ព្រំដី និងលំនៅឋានរបស់ប្រជាពលរដ្ឋដែលជាអ្នកចិញ្ចឹមត្រីស្ថិតនៅភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។ សេចក្ដីរាយការណ៍បញ្ជាក់ថា ផ្ទៃដីចិញ្ចឹមត្រីនោះត្រូវបានទទួលស្គាល់ និងការពារពីក្រសួងដែនដី ក្រសួងកសិកម្មនិងតុលាការរាជធានីភ្នំពេញប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរខណ្ឌព្រែកព្នៅមិនបានការពារប្រជាពលរដ្ឋ និងមិនគោរពតាមច្បាប់ ហើយថែមទាំងដឹកនាំកម្លាំងចុះវាយបំផ្លាញទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទៅវិញ។ សេចក្ដីរាយការណ៍ឲ្យដឹងបន្ថែមថាទង្វើរបស់នាយករដ្ឋបាលសាលាខណ្ឌព្រែកព្នៅនេះធ្វើឡើងយ៉ាងកម្រោល និងបំពានសេចក្ដីសម្រេចរបស់តុលាការ ពោលគឺធ្វើឡើងដោយចិត្តឯង គ្មានលិខិតបង្គាប់បញ្ជាពីថ្នាក់ដឹកនាំភ្ជាប់មកជាមួយឡើយ សុខៗស្រាប់តែនាំកម្លាំងចុះមកវាយបំផ្លាញយកតែម្ដង។ សូមរំលឹកថា លោក...