ព័ត៌មានជាតិ
ផ្លូវយន្តហោះ រត់នៅក្នុងអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ ត្រូវបានតភ្ជាប់ទាំងស្រុង
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា នាថ្ងៃទី២២ខែឧសភា ផ្លូវយន្តហោះរត់នៅក្នុងអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ ដែលវិនិយោគ សាងសង់ដោយភាគីចិន ត្រូវបានតភ្ជាប់ទាំងស្រុង។ យោងតាមព័ត៌មាន របស់សារព័ត៌មានChina News Serviceបានឱ្យដឹងថា ផ្លូវរត់ក្នុងតំបន់ហោះហើរមានប្រវែង៣៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ។ ក្នុងអំឡុងពេលនៃការសាងសង់ វិស្វករបានជម្នះលើផលប៉ះពាល់ មិនអំណោយផលដូចជា ជំងឺកូវីដ សីតុណ្ហភាពខ្ពស់ ភ្លៀងធ្លាក់ កង្វះខាតរូបធាតុ...