ពេលនិយាយដល់សេដ្ឋកិច្ចចិន មជ្ឈដ្ឋានខាងក្រៅ តែងតែប្រើប្រាស់ពាក្យ គុណនាមមួយគឺ “ភាពធន់” ។ តួលេខសេដ្ឋកិច្ច នៃប្រទេសចិន នៅឆមាសទីមួយ ឆ្នាំ២០២២ដែលបានប្រកាសនៅថ្ងៃទី១៥ ខែកក្កដា បានបញ្ជាក់ម្តងទៀត នូវលក្ខណៈពិសេសមួយនេះ ។ យោងតាមតួលេខ ដែលប្រទេសចិន បានប្រកាសជាផ្លូវការ បានឱ្យដឹងថា នៅឆមាសទីមួយឆ្នាំនេះ ផលិតផលក្នុងស្រុក សរុបរបស់ប្រទេសចិន គឺ៥៦,២៦៤២...
បរទេស៖យោងតាមការចេញផ្សាយដោយ CNN នៅថ្ងៃនេះបានឲ្យដឹងថាសេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែបន្តកើនឡើងទោះបីជាក្នុងល្បឿន យឺតយ៉ាវបន្តិចនៅត្រីមាសទី២ ទាំងដែលចំនួននៃតំរូវការ និងតម្លៃនៅតែបន្តកើនឡើង។ GDP ឬផលិតផលក្នុងស្រុកសរុបដែលជារង្វាស់ សម្រាប់វាស់សេដ្ឋកិច្ចបានបង្ហាញថា កំណើនចាប់ពីខែមេសា ដល់ខែមិថុនា មាន៧,៩ភាគរយ ធៀបទៅនឹងតួលេខដែលចិនទទួលបានកាលពីឆ្នាំ២០២០។ ទោះបីជាយ៉ាងណាក្តីតួលេខកំណើននេះ មានកម្រិតទាបជាងកំណើនដែលចិនធ្លាប់ ទទួលបានកាលពីត្រីមាសដំបូងឆ្នាំនេះដែលមានទៅដល់១៨,៣ភាគរយ។ លើសពីនេះតួលេខនេះ ក៏បានបង្ហាញឲ្យឃើញដែរថាមានចំនួន ទាបជាងការព្យាករណ៍ទុករបស់អ្នកជំនាញសេដ្ឋកិច្ចថា ចិននឹងអាចទទួលបានទៅដល់៨,១ភាគរយ សម្រាប់ត្រីមាសទី២នេះ៕...