ហ្សាកាតា៖ កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 និងអភិបាលធនាគារកណ្តាល (FMCBG) លើកទី៣ បានចាប់ផ្ដើមកាលពីថ្ងៃសុក្រ នៅកោះរមណីយដ្ឋានបាលី របស់ប្រទេសឥណ្ឌូនេស៊ី ដោយមេដឹកនាំហិរញ្ញវត្ថុ កំពុងស្វែងរកមធ្យោបាយ ដើម្បីដោះស្រាយការគំរាមកំហែង សេដ្ឋកិច្ចពិភពលោក ដែលរងផលប៉ះពាល់ ដោយជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្ត។ នៅក្នុងសុន្ទរកថា បើកដែលត្រូវបានចាក់ផ្សាយផងដែរនោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូនេស៊ី Sri Mulyani Indrawati...
ក្នុងបរិបទជំងឺកូវីដ-១៩ បណ្តាប្រទេសនានា បាននិងកំពុងព្យាយាមសម្របខ្លួន ទៅនឹងជីវភាពក្នុងគន្លងប្រក្រតីកម្មថ្មី ពោល គឺបានខិតខំប្រឹងប្រែងស្តារអ្វីៗ គ្រប់យ៉ាងឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីវិបត្តិ ជំងឺរាតត្បាតសកល បើទោះបីជាពុំទាន់យកឈ្នះ ទាំងស្រុងលើជំងឺកូវីដ-១៩ក្តី ។ អ្វីដែលគួរ ឱ្យកត់សម្គាល់ សេដ្ឋកិច្ចឌីជីថល បានរីកចម្រើនយ៉ាងខ្លាំង បន្ទាប់ពីវិបត្តិសុខភាពសកល ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ ឱ្យពាណិជ្ជកម្មអន្តរជាតិ អាចដំណើរការជាប្រក្រតី ក្នុងសម័យកូវីដ...
ថ្ងៃទី១៧ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងសន្និសីទតាមប្រព័ន្ធវីដេអូ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២ នៅក្រុងប៉េកាំង ។ ចាប់ពីឆ្នាំ២០១៧ ដែលលោកបានលើកឡើង នូវគំនិតរបស់ចិន អំពីការធ្វើសកលភាវូបនីយកម្ម សេដ្ឋកិច្ច ដល់ឆ្នាំ២០២១ លោកបានផ្តួចផ្តើមពីការគាំពារ ពហុភាគីនិយម រហូតដល់ឆ្នាំនេះ...
យូអិន៖ បន្ទាប់ពីបានពង្រីក ៥,៥ភាគរយនៅឆ្នាំ២០២១ ទិន្នផលសកលត្រូវបានព្យាករណ៍ថានឹងកើនឡើងត្រឹមតែ ៤ភាគរយក្នុងឆ្នាំ២០២២ និង ៣,៥ភាគរយនៅឆ្នាំ២០២៣ នេះបើយោងតាម UN Economic Situation and Prospects (WESP) 2022 ដែលត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃព្រហស្បតិ៍។ របាយការណ៍បានឲ្យដឹងថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមមុខនឹងការប៉ះទង្គិចដ៏សំខាន់ចំពេលមានរលកថ្មីនៃការឆ្លងជំងឺកូវីដ-១៩ បញ្ហាទីផ្សារការងារជាប់លាប់ បញ្ហាប្រឈមខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបន្តអូសបន្លាយ...
វ៉ាស៊ីនតោន៖ ធនាគារពិភពលោកបានឲ្យដឹង នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចសកល ចុងក្រោយរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចពិភពលោក កំពុងស្ថិតនៅលើផ្លូវ ក្នុងកំណើនដោយថយចុះក្រោម ៤,១ ភាគរយនៅឆ្នាំនេះ ចំពេលមានរលកថ្មីនៃជំងឺរាតត្បាត ការកើនឡើងអតិផរណា និងការបន្តការរាំងស្ទះ នៃខ្សែសង្វាក់ផ្គត់ផ្គង់។ ទស្សនវិស័យសកលគឺ “ត្រូវបានបិទបាំងដោយ ហានិភ័យធ្លាក់ចុះផ្សេងៗ” រួមទាំងការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ-១៩ ដោយសារទម្រង់នៃមេរោគថ្មី លទ្ធភាពនៃការរំពឹងទុកអតិផរណា ដែលមិនស្ថិតស្ថេរ និងភាពតានតឹងផ្នែកហិរញ្ញវត្ថុ...
គិតពីខែកញ្ញាឆ្នាំ២០១៣ មកទល់បច្ចុប្បន្ននេះ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានគម្រប់ ៨ ឆ្នាំហើយ ។ ក្នុងរយៈពេល ៨ ឆ្នាំកន្លងទៅនេះ គំនិតផ្តួចផ្តើមនេះបានវិវត្តន៍ទៅរក ភាពចាស់ទុំពីមួយថ្ងៃទៅមួយថ្ងៃ ដែលមានវិសាលភាព និងឥទ្ធិពលយ៉ាងទូលំទូលាយ ពោលគឺបាននិងកំពុងក្លាយជា សរសៃឈាមថ្មីនៃសេដ្ឋកិច្ចពិភពលោក ។ គំនិតផ្តួចផ្តើម...
វ៉ាស៊ីនតោន៖ លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលជាប្រទេសមាន សេដ្ឋកិច្ចធំជាងគេទាំងពីរ នឹងមានសារៈសំខាន់ សម្រាប់ការងើបឡើងវិញជាសកលលឿន ជាងមុនពីជំងឺរាតត្បាតកូវីដ-១៩ ។ បន្ទាប់ពីកិច្ចប្រជុំរបស់ គណៈកម្មាធិការរូបិយវត្ថុនិងហិរញ្ញវត្ថុអន្តរជាតិ (IMFC) ដែលជាស្ថាប័នកំណត់គោលនយោបាយរបស់ IMF លោកស្រីបានឲ្យដឹងថា...