កីឡា
លោកអ៊ួ តារា៖បទចម្រៀង «អ្នកចម្បាំង» ដើម្បីចូលរួមជំរុញផ្សព្វផ្សាយព្រឹត្តិការណ៍ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា
ភ្នំពេញ៖លោកអ៊ួ តារា អគ្គលេខាធិការរង និងជាអ្នកដឹកនាំផលិតបានឲ្យដឹងថា នៅទីបំផុតបទចម្រៀង ”អ្នកចម្បាំង” របស់ផលិតកម្មរាមដែកបកស្រាយដោយតារាចម្រៀង លោក បាលី និងលោក ថម បានបញ្ចេញឈុតខ្លី និងត្រៀមបង្ហាញវីដេអូទាំងមូលនៅថ្ងៃស្អែកនេះហើយ បន្ទាប់ពីមុននេះផលិតកម្មបានបង្ហាញពីឈុតខ្លីរបស់បទចម្រៀឪងនេះធ្វើឲ្យអ្នកទស្សនាកាន់តែរំភើបចិត្ត និងបានទស្សនាហើយព្រឺសប្បុរតែម្តង។ លោកបានបន្តថា ព្រឺសម្បុរ ព្រោះតែមានមោទកភាពក្នុងនាមមានឈាមជ័រជាកូនខ្មែរដែលសម្បូរដោយសម្បត្តិវប្បធម៌អរិយធម៌ដ៏សម្បូរបែប ពិសេសវីដេអូនៃការបញ្ចេញក្បាច់គុណល្បុក្កតោនោះតែម្តង។ វីដេអូខ្លី ឬTeaser របស់បទចម្រៀងខាងលើមានរយៈពេលជាង៥០វិនាទីកាន់តែធ្វើឲ្យអារម្មណ៍អ្នកគាំទ្រកាន់តែពុះកញ្ជ្រោលចង់ឃើញវីដេអូពេញព្រោះតែវីដេអូខ្លីនេះពិតជាទាក់ទាញខ្លាំង...