ភ្នំពេញ ៖ នៅវេលាម៉ោង០២និង១០ នាទីទៀបភ្លឺ ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២២ មានករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង និងមនុស្សបានរងរបួសធ្ងន់ស្រាលចំនួន ៤នាក់ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅត្រង់ចំណុចផ្លូវលេខ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ករណីនេះរងការខូចខាត ផ្ទះថ្មក្រោម ឈើលើទំហំ...
ភ្នំពេញ៖ នៅម៉ោងប្រហែល ៩យប់ថ្ងៃទី២៩ ខែមករានេះ មានហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យ កំពុងឆាបឆេះឃ្លាំងស្ដុកទុយោ និងសំបកកង់ មនុស្ស ៧នាក់កំពុងជាប់ខ្លួនក្នុងនោះ។ ហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យនេះ កើតឡើងនៅចំណុចផ្លូវ២០០៤ ក្បែរស្ដុបណតប្រ៊ីជ រាជធានីភ្នំពេញ ខណៈនេះកំពុងមានសមត្ថកិច្ច កំពុងមមាញឹក ក៏ដូចជារថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿង កំពុងប្រតិបត្ដិការជួយសង្គ្រោះនៅកន្លែងកើតហេតុ។ យើងនៅមិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យមានអគ្គីភ័យនេះកើតឡើងនៅឡើយទេ ហើយក៏មិនទាន់ដឹងពីទំហំនៃការខូចខាតផងដែរ ព័ត៌មានលម្អិតសូមរងចាំតាមដានបន្ដទៀត៕
បរទេស៖ អគ្គីភ័យដ៏អាក្រក់មួយបានកើតឡើងនៅអគារ apartment កម្ពស់ខ្ពស់មួយ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៩ នាក់ស្លាប់ និងរាប់សិបនាក់រងរបួសធ្ងន់ធ្ងរនៅសង្កាត់ Bronx ក្នុងទីក្រុង New York ។ មនុស្សជាច្រើនត្រូវសម្រាកនៅមន្ទីរពេទ្យដោយស្រូបផ្សែង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះនៅជាន់ទី៣នៃអគារកម្ពស់១៩ជាន់ កាលពីព្រឹកថ្ងៃអាទិត្យ។...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការ បរទេសខ្មែរ បានឲ្យដឹងថា ក្រុមអនុព័ន្ធការងារតំណាង ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះសួរ សុខទុក្ខ និងនាំយកអំណោយមានដូចជាអង្ករ មី និងត្រីខ ចែក ដល់ពលករខ្មែរ ៧០គ្រួសាររងផលប៉ះពាល់ដោយអគ្គិភ័យឆេះកន្លែងស្នាក់នៅរបស់កម្មករ ក្នុងសហគមន៍កែច្នៃសំរាមនៅថៃ ។ សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ...
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ថា អគ្គិភ័យបានឆាបឆេះនៅថ្ងៃពុធនេះ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពលោករបស់ក្រុងហុងកុង អាចឆក់យកមនុស្សប្រហែល ១៥០នាក់ នៅលើដំបូលរបស់អគារ ។ ប៉ូលិស និងនាយកដ្ឋានពន្លត់អគ្គិភ័យបានឲ្យដឹងថា មនុស្ស១៣នាក់ បានរងរបួសនៅមុនពេល ក្រុមពន្លត់អគ្គិភ័យបាញ់ទឹកដើម្បីពន្លត់ ។ មជ្ឈមណ្ឌលពាណិជ្ជកម្ម...
ភ្នំពេញ៖ លោក មាន ចាន់យ៉ាដា អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងគ្រោះអគ្គិភ័យកើតឡើងនៅ ២កន្លែងផ្សេងគ្នា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានឆាបឆេះផ្ទះប្រមាណជា ១០០ខ្នងផ្ទះ ។ ដូច្នេះលោកបានអំពាវនាវឲ្យ ពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។ សូមបញ្ជាក់ថា ករណីទី១-នៅម៉ោងប្រមាណជា ៦ព្រឹកថ្ងៃនេះ ឆេះផ្ទះពលរដ្ឋនៅមុខក្រសួងការពារជាតិ ម្តុំបឹងកក់ ក្នុងសង្កាត់ស្រះចក...
ភ្នំពេញ ៖ នៅម៉ោងប្រមាណជា ៩និង២០នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ មានអគ្គិភ័យមួយ បាននិងកំពុងឆាបឆេះផ្ទះ ប្រជាពលរដ្ឋនៅភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ បន្ទាប់មានពីកើតហេតុភ្លាមៗ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញអន្តរាគមន៍ពន្លត់ជាបន្តបន្ទាប់ ។ ចំពោះមូលហេតុ នៃការឆេះនោះមិនទាន់ដឹងទេ។ នេះជាករណីទី២ហើយ ក្នុងរយៈពេលតែមួយព្រឹកថ្ងៃ១០ធ្នូនេះ កើតឡើងនៅភ្នំពេញ...
ភ្នំពេញ ៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះ ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅតាមបណ្តោយផ្លូវ២១៧ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បង្កការភ្ញាក់ផ្អើលខ្លាំងដល់ប្រជាពលរដ្ឋ នៅតំបន់នោះ ៕