ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ថា តួលេខផ្លូវការប្រកាសកាលពីថ្ងៃ សៅរ៍ថា មានពលរដ្ឋផ្សេងទៀត ចំនួន៣៧.៥៧៨នាក់ នៅអង់គ្លេស បានធ្វើតេស្តរកឃើញថា មានវិជ្ជមានកូវីដ-១៩ ដែលនាំឲ្យចំនួនអ្នកឆ្លង វីរុសកូរ៉ូណាសរុប នៅក្នុងប្រទេសកើនឡើង ដល់៦.៩៤១.៦១១នាក់ ។ ប្រទេសនេះក៏បានរាយការណ៍ថា មានអ្នកស្លាប់ផ្សេងទៀតចំនួន១២០នាក់ ពាក់ព័ន្ធនឹងវីរុសកូរ៉ូណា ។ សរុបចំនួនអ្នកស្លាប់...
ឡុងដ៌៖ មនុស្សចំនួន ៣៣,១៩៦ នាក់ផ្សេងទៀតនៅក្នុង ចក្រភពអង់គ្លេស បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនករណីឆ្លង វីរុសសរុបនៅក្នុងប្រទេស កើនឡើងដល់ ៦,៧៣១,៤២៣ករណី នេះបើយោងតាមតួលេខផ្លូវការ ដែលបានចេញផ្សាយដោយ ក្រសួងសុខាភិបាល។ ប្រទេសនេះក៏បានរាយការណ៍ ពីការស្លាប់ទាក់ទងនឹងមេរោគឆ្លងចំនួន ៦១នាក់ ផ្សេងទៀត។ ចំនួនសរុបនៃការស្លាប់ ទាក់ទងនឹងមេរោគឆ្លង នៅចក្រភពអង់គ្លេសឥឡូវនេះ មានចំនួន ១៣២,៤៣៧...
បរទេស៖ ប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលើក្រុមបុរស ដែលពួកគេនិយាយថា គឺជាភ្នាក់ងារចារកម្មរុស្ស៊ី ទទួលខុសត្រូវបំពុលមេដឹកនាំ ប្រឆាំងរុស្ស៊ី លោក Alexei Navalny កាលពីមួយឆ្នាំមុន។ ប្រទេសទំាងពីរនេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មផ្តោតលើ ជនជាតិរុស្ស៊ីចំនួន៧នាក់ ហើយក៏បានចេញ សេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលបានធ្វើការព្រមាន ចំពោះប្រទេសរុស្ស៊ី ជុំវិញរឿងអាវុធគីមី។...
បរទេស៖ នៅក្នុងសារធ្វីតធ័រមួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បានមានប្រសាសន៍ថា ចក្រភពអង់គ្លេស នឹងបង្កើនទ្វេដងនូវជំនួយមនុស្សធម៌ និងអភិវឌ្ឍន៍របស់ខ្លួន ឲ្យដល់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងទំហំទឹកប្រាក់ ២៨៦លានផោន នៅក្នុងឆ្នាំនេះ។ តាមសេចក្តីរាយការណ៍ លោក បាននិយាយប្រាប់នៅថ្ងៃពុធសប្ដាហ៍នេះ យ៉ាងដូច្នេះថា “យើងអំពាវនាវឲ្យប្រទេសដទៃ ដើរតាមការនាំមុខរបស់យើង ដើម្បីធានាថា ប្រជាជនអាហ្វហ្គានីស្ថាន...
ឡុងដ៌ ៖ យោងតាមទិន្នន័យផ្លូវការ បានឲ្យដឹងថា ចក្រភពអង់គ្លេស បានកត់ត្រាការស្លាប់ទាក់ទង នឹងមេរោគឆ្លងកូវីដ១៩ ចំនួន ១៤៦ នាក់ទៀត ដែលជាតួលេខខ្ពស់បំផុត ប្រចាំថ្ងៃចាប់តាំងពីថ្ងៃទី ១២ ខែមីនា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ចំនួនសរុបនៃការស្លាប់ ទាក់ទងនឹង មេរោគឆ្លងនៅចក្រភពអង់គ្លេស ឥឡូវនេះមានចំនួន ១៣០,៥០៣...
បរទេស៖ប្រទេសអង់គ្លេសសប្តាហ៍នេះ បានធ្វើការបង្ហាញពីទិន្នន័យនៃការកើនឡើង ចំនួនអាជីវកម្មនិងក្រុមហ៊ុនដែលបានបិទទ្វាប្រតិបត្តិការទៅដល់ 43 ភាគរយធៀបទៅនឹងឆ្នាំចាស់ដែលជាចំនួនបិទទ្វាអាជីវកម្មដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេលយ៉ាងហោចណាស់ 4 ឆ្នាំចុងក្រោយនេះ។ តួលេខដែលត្រូវបានធ្វើការបង្ហាញជាផ្លូវការ ដោយការិយាល័យ ទទួលបន្ទុកកិច្ចការងារស្ថិតិជាតិឬហៅកាត់ថា ONS បានរកឃើញថា អាជីវកម្មសរុបប្រមាណជា 105,000 ដែលត្រូវបានប្រកាសបិទទ្វាប្រតិបត្តិការរបស់ខ្លួនគិតចាប់ពីចន្លោះខែមេសាដល់ខែមិថុនាហើយ បើតាមការបញ្ជាក់បន្ថែមដោយលោក Josh Martin អ្នកជំនាញប្រឹក្សារបស់ ONS បានឲ្យដឹងដែរថាមូលហេតុសំខាន់...
ឡុងដ៏ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ថា យោងតាមតួលេខផ្លូវការ បានប្រកាសកាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេស បានរាយការណ៍ថា មានអ្នកឆ្លងវីរុសកូរ៉ូណាថ្មីទៀត ចំនួន៥.១៦១នាក់ គិតក្នុង រយៈពេល២៤ម៉ោង ចុងក្រោយនេះ ដែលនាំឲ្យចំនួន អ្នកឆ្លងវីរុសកូរ៉ូណា សរុបនៅក្នុងប្រទេសកើនឡើង ដល់៦.០៩៤.២៤៣នាក់ ។ ប្រទេសនេះក៏បានកត់ត្រា ដែលមានអ្នកស្លាប់បន្ថែមទៀត...
ភ្នំពេញ ៖ បន្ទាប់ពីទទួលបាន ឋានៈភាពជាដៃគូសន្ទនា របស់អាស៊ាន ចក្រភពអង់គ្លេស បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអាស៊ាន នៅក្នុងការឆ្លើយតបនឹង ជំងឺរាតត្បាត កូវីដ-១៩ និងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ លើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការអប់រំ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងថាមពលស្អាត ការដោះស្រាយសន្តិសុខអ៊ិនធឺរ-ណែត និងបញ្ហាប្រឈមផ្សេងទៀតនៅក្នុងតំបន់ និងសកលលោក ដែលជាការបារម្ភរួមគ្នា ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន...
ភ្នំពេញ ៖ នៅម៉ោងប្រមាណ ជាង១រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន កំពុងអញ្ជើញ ទទួលវ៉ាក់សាំង Oxford AstraZeneca ដែលជាជំនួយទ្វេភាគី របស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ជូនរាជរដ្ឋាភិបាលកម្ពុជា។ វត្តមានរបស់ សម្តេចតេជោ ហ៊ុន...
បរទេស៖ នៅថ្ងៃទី ២៧ ខែមិថុនា សារព័ត៌មាន BBC បានរាយការណ៍ថា សមាជិកសាធារណៈម្នាក់បានរកឃើញឯកសារដែលត្រូវបានចាត់ថ្នាក់ថាជាឯកសារក្រសួងការពារជាតិ នៅចំណតឡានក្រុងនៅទីក្រុង Kent ភាគខាងត្បូងអង់គ្លេស កាលពីថ្ងៃទី ២១ ខែមិថុនា ដោយផ្តល់ជូននូវការវិភាគអំពីផលវិបាក ដែលអាចកើតមាននៃការធ្វើដំណើររបស់នាវាចម្បាំងឆ្លងកាត់ដែនទឹករុស្ស៊ីចេញពីគ្រីមៀ។ ក្រោយមកក្រសួងការពារជាតិអង់គ្លេស បានសារភាពថាឯកសារសម្ងាត់ត្រូវបានបាត់បង់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា...