ឡុងដ៌ ៖ សុខភាពសាធារណៈអង់គ្លេស (PHE) បានឲ្យដឹងថា ប្រទេសអង់គ្លេស បានរាយការណ៍ថា មានករណីឆ្លង ជំងឺកូវីដ-១៩ ទម្រង់ថ្មី Delta ចំនួន ៣៥,២០៤ នាក់ បានរកឃើញដំបូង នៅក្នុងប្រទេសឥណ្ឌា ក្នុងសប្តាហ៍ចុងក្រោយនេះ ដែលបង្ហាញពីការ កើនឡើង ៤៦ ភាគរយ។ យោងតាមការចុះផ្សាយ...
ឡុងដ៌៖ យោងតាមតួលេខផ្លូវការ ចេញផ្សាយនៅថ្ងៃសុក្រម្សិលមិញនេះ ប្រទេសអង់គ្លេស បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៥,៨១០ករណី ផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនករណីឆ្លងកើនឡើងដល់ ៤,៦៩៩,៨៦៨នាក់ ។ ប្រទេសនេះក៏បានកត់ត្រាការ ស្លាប់ទាក់ទងនឹងមេរោគឆ្លងចំនួន ១៨នាក់ ផ្សេងទៀត។ ចំនួនសរុបនៃការស្លាប់ទាក់ទងនឹងជំងឺកូវីដ-១៩ នៅក្នុងប្រទេសអង់គ្លេសឥឡូវនេះ មានចំនួន ១២៨,០៦៦...
ប៉េកាំង៖ នៅក្នុងវិធានការចុងក្រោយ ដើម្បីបង្ហាញអំពីបញ្ហាសិទ្ធិមនុស្សរបស់បណ្តាប្រទេសលោកខាងលិច ប្រទេសចិនបានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការរំលោភសិទ្ធិរបស់ជនចំណាកស្រុកនិងជនភៀសខ្លួនដោយក្នុង ចំណោមប្រទេសផ្សេងទៀត រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង់គ្លេស អូស្ត្រាលី និងកាណាដា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបញ្ជូនកាលពីថ្ងៃពុធដល់កិច្ចប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Jiang Duan រដ្ឋមន្រ្តីបេសកកម្មចិន ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ...
បរទេស៖ ក្រសួងការពារជាតិនៃប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ យន្តហោះចម្បាំងបំបាំងកាយនៃក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះអង់គ្លេស បានធ្វើបេសកកម្មវាយប្រហារក្រុមរដ្ឋឥស្លាមជ្រុលនិយមជាលើកដំបូង ពីនាវាផ្ទុកយន្តហោះ HMS Queen Elizabeth។ រដ្ឋាភិបាលអង់គ្លេសបាននិយាយថា យន្តហោះចម្បាំងបំបាំងកាយ F-35 មកពីកងយន្តហោះលេខ៦១៧របស់កងទ័ពអាកាស បានធ្វើបេសកកម្មនោះ ពីនាវាផ្ទុកយន្តហោះ HMS Queen Elizabeth ក្នុងដំណើរគាំទ្រដល់កិច្ចអន្តរាគមន៍យោធាដែលកំពុងតែប្រព្រឹត្តទៅរបស់សហរដ្ឋអាមេរិកនិងអង់គ្លេស ប្រឆាំងនឹងពួកក្រុមរដ្ឋឥស្លាមជ្រុលនិយម។ យោងតាសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
ភ្នំពេញ៖ លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីក្រសួងការបរទេស អង់គ្លេស បានលើកឡើងថា ចក្រភពអង់គ្លេស ទន្ទឹងរង់ចាំក្នុងការធ្វើការ យ៉ាងជិតដិតជាមួយកម្ពុជា នាពេលខាងមុខ ក្នុងអំឡុងពេលប្រទេសកម្ពុជា ជាប្រធានកិច្ចប្រជុំ អាស៊ាន ក្នុងឆ្នាំ២០២២ ។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក ស្ថានទូតអង់គ្លេសប្រចាំ កម្ពុជា បានឲ្យដឹងថា...
ភ្នំពេញ ៖ ដើម្បីជួយក្រសួងបរិស្ថាន លើកិច្ចការងារបរិស្ថាន និងធនធានធម្មជាតិ រដ្ឋមន្ត្រីការបរ ទេសចក្រភព អង់គ្លេស សន្យាថា នឹងបញ្ជូនក្រុមបេសកកម្ម ជំនាញមកកម្ពុជា ដើម្បីសិក្សាពីតម្រូវការ របស់កម្ពុជា ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង ក្នុងវិស័យបរិស្ថាន និង ធនធានធម្មជាតិ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៣ មិថុនានេះ លោក...
ឡុងដ៌ ៖ យោងតាមតួលេខផ្លូវការ បានឲ្យដឹងថា ចក្រភពអង់គ្លេស បានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១១៦,៦២៥ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ ហើយចំនួនករណីឆ្លង សរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ ៤។៦៥១,៩៨៨ករណី ។ ប្រទេសនេះក៏បានកត់ត្រា ការស្លាប់ទាក់ទងនឹងជំងឺកូវីដ-១៩ ចំនួន...
តូក្យូ៖ ការចរចាបានចាប់ផ្តើមកាលពីថ្ងៃអង្គារម្សិលមិញនេះ សម្រាប់ចក្រភពអង់គ្លេសដើម្បីចូលរួមក្នុងកតិកាសញ្ញាពាណិជ្ជកម្មសេរីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក TPP ខណៈប្រទេសនេះមានគោលបំណងដើម្បីបង្កើនវត្តមានសេដ្ឋកិច្ចរបស់ ខ្លួននៅក្នុងតំបន់ បន្ទាប់ពីការចាកចេញពីសហភាពអឺរ៉ុប។ លោក Yasutoshi Nishimura រដ្ឋមន្រ្តីជប៉ុនទទួលបន្ទុកការចរចារ TPP បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសមាជិកភាពក្នុងអំឡុងពេល កិច្ចប្រជុំតាមអ៊ិនធឺណិតជា មួយសមភាគីអង់គ្លេសលោក Liz Truss ។ លោក Nishimura បានប្រាប់លោក...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ថា ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងវីរុសកូរ៉ូណា លើសពី១០.០០០នាក់ សម្រាប់រយៈពេល៣ថ្ងៃជាប់គ្នា គិតត្រឹមថ្ងៃសៅរ៍ ខណៈដែលមាន៧៩ភាគរយបានកើនឡើងដោយសារវីរុស Delta ផ្ទុះឡើងនៅក្នុងប្រទេស កាលពីសប្តាហ៍មុន ។ តួលេខផ្លូវការបានប្រកាសកាលពីថ្ងៃសៅរ៍ថា ចក្រភពអង់គ្លេស បានរាយការណ៍ថា មានវីរុសកូរ៉ូណា ចំនួន១០.៣២១នាក់ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ...
បរទេស៖ ប្រទេសអង់គ្លេសនិងប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារនេះ បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ដែលរដ្ឋាភិបាលអង់គ្លេស បានកោតសរសើរថា ជាការបោះជំហានដ៏សំខាន់មួយ ក្នុងការកសាងចំណងមិត្តភាពជំនួញថ្មី ក្រោយខ្លួនចាកចេញពីសហភាពអឺរ៉ុប។ អង់គ្លេសបាននិយាយថា រថយន្ត ស្រាវីស្គីស្កុតឡែន និងចំណីសត្វ នឹងមានតម្លៃកាន់តែថោកជាងមុន ដើម្បីយកទៅលក់ក្នុងប្រទេសអូស្ត្រាលី ដោយសារតែកិច្ចព្រមព្រៀងនេះ បានដកចោលនូវពន្ធគយ និងកាត់បន្ថយច្បាប់រឹតបន្តឹង ចំណែកអូស្ត្រាលីវិញ បាននិយាយថា វាជាជ័យជំនះដ៏អស្ចារ្យសម្រាប់ វិស័យកសិកម្មរបស់អូស្ត្រាលី។...