បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានធ្វើការអំពាវនាវឲ្យអាមេរិក និងអង់គ្លេសក្នុងការ អនុញ្ញាតិឲ្យមានការធ្វើដំណើរ ឆ្លងកាត់គ្នាសាជាថ្មីរវាងប្រទេសទាំងពីរ។ ការអំពាវនាវនេះត្រូវបាន ធ្វើឡើងនៅមុនពេលដែលកិច្ចប្រជុំ G7 នឹងត្រូវប្រព្រឹត្តទៅនៅក្នុងទីក្រុង Cornwall ដែលក្នុងនោះភាគច្រើន នៃក្រុមហ៊ុនអាកាសចរណ៍ដែលបានអំពាវនាវនោះ គឺសុទ្ធតែជាក្រុមហ៊ុនមានជើងហោះហើរ របស់ខ្លួនតភ្ជាប់រវាងប្រទេសអាមេរិក និងអង់គ្លេស។ ក្រុមដដែលនេះបានលើកឡើងទៀតថា ការដំណើរការជើងហោះហើរទាំងនេះ ធ្វើឡើងក៏នឹងអាចជួយបញ្ឆេះឲ្យ...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នំា២០២១ថា ចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍បានរាយការណ៍ថា មានករណីថ្មីបន្ថែមទៀតដោយសារជំងឺកូវីដ-១៩ចំនួន៥.៧៦៥នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ខណៈដែលរដ្ឋាភិបាលបន្តពិចារណា ថាតើ ឬបញ្ចប់ការរឹតត្បិតដល់ថ្ងៃទី២១ ខែមិថុនា ។ សរុបចំនួនអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះចំនួន៤.៥១១.៦៦៩នាក់ ។ ប្រទេសនេះ ក៏បានកត់ត្រាករណីស្លាប់បន្ថែមទៀតចំនួន១៣នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារវីរុកូរ៉ូណា នៅចក្រភពអង់គ្លេស កើនឡើងដល់១២៧.៨៣៦នាក់...
បរទេស ៖ និយតករចក្រភពអង់គ្លេស បានអនុម័ត ឱ្យប្រើប្រាស់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ Pfizer-BioNTech ចំពោះកុមារដែលមាន អាយុចាប់ពី ១២-១៥ ឆ្នាំ ដោយនិយាយថា វាមានសុវត្ថិភាព និងមានប្រសិទ្ធភាព ក្នុងក្រុមអាយុនេះ ហើយអត្ថប្រយោជន៍ មានច្រើនជាងហានិភ័យ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា...
បរទេស ៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសជាសមាជិក នៃកិច្ចព្រមព្រៀង CPTPP នៅថ្ងៃពុធនេះ បានព្រមព្រៀងគ្នា អនុញ្ញាតឲ្យប្រទេសអង់គ្លេស ចាប់ផ្តើមធ្វើដំណើរការ នៃការចូលរួមក្នុងកិច្ចព្រមព្រៀង ជំនួញអន្តរប៉ាស៊ីហ្វិកនេះ ។ ការសម្រេចចិត្តនេះ គឺជាការបោះជំហានមួយទៀត ក្នុងកិច្ចប្រឹងប្រែង របស់ប្រទេសអង់គ្លេស ដើម្បីងាកចេញពីអឺរ៉ុប កសាងឥទ្ធិពល សកល...
ឡុងដ៌ ៖ អ្នកវិទ្យាសាស្ត្រ ប្រឹក្សារដ្ឋាភិបាលអង់គ្លេស បានព្រមានកាលពីថ្ងៃច័ន្ទថា អង់គ្លេសអាចស្ថិតក្នុងដំណាក់កាល ដំបូងនៃរលកទី៣ នៃជំងឺកូវីដ-១៩ ខណៈដែលប្រទេសនេះ បានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួម ៣៨៨៣ ករណីបន្ថែមទៀត ។ លោកសាស្រ្តាចារ្យ Ravi Gupta មកពីសាកលវិទ្យាល័យខេមប្រីជ បានលើកឡើងថា ទោះបីជាករណីថ្មីមានកម្រិតទាបក៏ដោយ មេរោគឆ្លងទម្រង់ថ្មី ដែលទាក់ទងនឹងប្រទេសឥណ្ឌា...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ថា តួលេខផ្លូវការបានប្រកាសឲ្យដឹងកាលពីថ្ងៃសុក្រថា ពលរដ្ឋផ្សេងទៀតចំនួន២.៨២៩នាក់ នៅចក្រភពអង់គ្លេស បានធ្វើតេស្ត វិជ្ជមានកូវីដ-១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងវីរុស កូរ៉ូណា សរុបនៅក្នុងប្រទេស កើនឡើង ដល់៤.៤៥៧.៩២៣នាក់ ។ អង់គ្លេស ក៏បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បន្ថែមទៀតចំនួន០៩នាក់ ។ សរុបអ្នកស្លាប់នៅចក្រភពអង់គ្លេស...
ឡុងដ៏ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ថា លោក Matt Hancock រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចក្រភពអង់គ្លេស បានលើកឡើង កាលពីថ្ងៃចន្ទថា សរុប២.៣២៣ករណី ដែលបានឆ្លងវីរុសកូរ៉ូណា ក្លាយពូជដែលបានរកឃើញ ដំបូងនៅឥណ្ឌា បានកត់ត្រា នៅចក្រភពអង់គ្លេស ។ ថ្លែងនៅឯអគារសភា ជាន់ទាបចក្រភពអង់គ្លេស...
បរទេស៖ នៅថ្ងៃសុក្រនេះមន្ត្រីអង់គ្លេស ជាច្រើននាក់បានធ្វើការលើកឡើង អំពីបំណងរបស់ពួកគេដែលចង់ ឲ្យពលរដ្ឋទាំងឡាយដែលមានអាយុក្រោម អាយុ៤០ឆ្នាំ គួរតែជ្រើសយកវ៉ាក់សាំង ប្រភេទផ្សេងជំនួសឲ្យវ៉ាក់សាំង AstraZeneca វិញដើម្បីកាត់បន្ថយអំពីគ្រោះថ្នាក់ ដែលបណ្តាលមកពីបញ្ហាកំណកឈាម ដែលធ្លាប់កើតមានកន្លងមក។ វ៉ាក់សាំង AstraZeneca ដែលជាផលិតផលរបស់សកលវិទ្យាល័យ Oxford បានទទួលរបាយការណ៍ជាច្រើនករណីមកហើយ អំពីបញ្ហាកំណកឈាម កម្រិតទាបមួយដែលភាគច្រើន ត្រូវបានគេមើលឃើញថាបានកើតឡើង ចំពោះមនុស្សពេញវ័យ ដែលមានវ័យតិចជាង៤០ឆ្នាំ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃបណ្តាប្រទេស G7 ដោយផ្ទាល់ជាលើកដំបូង បានត្រូវប្រព្រឹត្តទៅ នៅក្នុងប្រទេសអង់គ្លេស ក្រោយអាក់ខានលក្ខខណ្ឌបែបនេះ អស់រយៈពេល ២ឆ្នាំមកហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍ ជារួមមួយដែឡធ្វើឡើង ដោយរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស នៅថ្ងៃចន្ទដដែលនេះបានបញ្ជាក់ថា ក្រុមបណ្តាប្រទេស G7 នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ដែលដាក់គោលដៅជាសកល ក្នុងការធ្វើឲ្យសម្រេចបាន នូវចំនួនក្មេងស្រីបន្ថែម...
បរទេស ៖ ប្រទេសអង់គ្លេស បានប្រកាសថា នឹងបញ្ចូនឧបករណ៍ជំនួយ ដង្ហើមប្រមាណជា១ ០០០គ្រឿងទៀត ទៅដល់ប្រទេសឥណ្ឌា ដើម្បីគាំទ្រទៅដល់ប្រព័ន្ធ សុខាភិបាល របស់ឥណ្ឌា ដែលកំពុងជួបបញ្ហា ក្នុងការប្រយុទ្ធទៅនឹងរលកវាយប្រហារថ្មី ដោយកូវីដដែលមានទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន ។ គិតមកត្រឹមថ្ងៃ អាទិត្យម្សិលមិញនេះ ប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍ថា មានករណីវិជ្ជមានកូវីដកើនឡើង លើស៣០ម៉ឺននាក់...