បរទេស៖ បន្ទាប់ពីសហរដ្ឋអាមេរិក ប្រទេសកាណាដានិងអង់គ្លេស តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មប្រឆាំង មន្ត្រីយោធារបស់ប្រទេសមីយ៉ានម៉ា ពីបទដណ្ដើមអំណាច រដ្ឋាភិបាលក្នុងប្រទេសនេះ ក្នុងរដ្ឋប្រហារមួយ ដែលធ្វើឡើងកាលពីដើមខែនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ ផ្សេងគ្នាមួយកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកាណាដានិងអង់គ្លេសបាននិយាយថា ពួកគេបានធ្វើការងារជាបន្តបន្ទាប់ ដាក់ទណ្ឌកម្មប្រឆាំងថ្នាក់ដឹកនាំ យោធាមីយ៉ានម៉ា ដើម្បីផ្ញើសារមួយថា មានផលវិបាកសម្រាប់ការបំពានសិទ្ធិមនុស្ស និងពីបទបដិសេធសិទ្ធិលទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនមីយ៉ានម៉ា។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសពីការសម្រេចអនុញ្ញាត ឲ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ១៩ Sinovac របស់ចិន និង វ៉ាក់សាំង AstraZeneca របស់អង់គ្លេស ក្នុងលក្ខខណ្ឌប្រើប្រាស់បន្ទាន់។ សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា«ដោយទទួលការយល់ព្រមដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា...
បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បាននិយាយថា រលកថ្មីនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសវៀតណាមកំពុង ត្រូវបានបង្កឡើងដោយសារការរីករាលដាល យ៉ាងឆាប់រហ័សរបស់វីរុសទម្រង់ថ្មី។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក ង្វៀនថាញ់ឡុងបាននិយាយថា គំរូហ្សែនពីអ្នកជំងឺ ១២ នាក់ក្នុងចំណោមអ្នកជំងឺ ២៧៦ នាក់...