ព័ត៌មានជាតិ
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយ នូវវីដេអូថ្មីមួយ មានចំណងជើងថា «ខ្មែរពិតជាអាចធ្វើបាន ដើម្បីយកឈ្នះលើកូវីដ-១៩ »
ភ្នំពេញ: នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដែលទើបនឹងផលិតរួចរាល់ មានចំណងជើងថា «ខ្មែរពិតជាអាចធ្វើបាន ដើម្បីយកឈ្នះលើកូវីដ-១៩ »។ ក្នុងខ្លឹមសារវីដេអូបានបង្ហាញថា បន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជាការផ្ទុះឡើង នៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ជាលើកទី៣ និងជាទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានសម្រាប់ប្រទេស កម្ពុជាយើង...