ព័ត៌មានអន្តរជាតិ
កម្មករអណ្តូងរ៉ែមាស នៅឥណ្ឌូនេស៊ី ចំនួន១២នាក់ បាត់បង់ជីវិត នៅគ្រាមានគ្រោះបាក់ដី កើតឡើង
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹង នៅថ្ងៃសុក្រនេះថា គ្រោះបាក់ដីមួយបាន កើតឡើងនៅខេត្ត ស៊ូម៉ាត្រាខាងជើង នៃប្រទេសឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលបានបណ្តាលឲ្យស្លាប់ មនុស្សអស់តិចបំផុត១២នាក់ ដែលជាកម្មករនៅកន្លែងរុករកមាសមួយកន្លែង និង២នាក់ផ្សេងទៀតបានរងរបួស ។ លោក Reza Chairul អធិការនគបាលស្រុក បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ...